ជនរងគ្រោៈរបួសដោយសារគ្រាប់មីនតោន ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមអ៊ុំ រាត្រីប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា ដឹកនាំដោយលោក ស្រី សុខ លាភា នាយិការងសាខា នាំយកអំណោយសាខាចុះសួរសុខទុក្ខ អ្នករងរបួសដោយសារគ្រាប់មីន នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី អ្នករងរបួសមានឈ្មោះ សុខ ហ៊ីង ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះគាត់ជាអ្នកបើកបររ៉ូឡូអោយក្រុមហ៊ុនខេ អឹម អឹម អេស ធ្វើផ្លូវ នៅចំណុច ភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៦,៣០រសៀលថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៣ដោយគាត់បើកបររ៉ូឡូធ្វើផ្លូវនៅចំណុចកើតហេតុខាងលើ។
ក្នុងពេលសាកសួរសុខទុក្ខនេះលោកស្រីនាយិការងបាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងពីសំណាក់ឯកឧត្តមអ៊ុំ រាត្រីប្រធានគណៈកម្មាធិការសាខា ដោយឯកឧត្តមមិនបានចុះមកដោយផ្ទាល់។
អំណោយដែលសាខានាំមកនាពេលនេះមាន÷ មី១កេស ,ត្រីខ១យួរ ,ទឹកដោះគោឆៅ២ឡូតិ៍ ,ទឹកសុទ្ធវីតាល់២កេស និងថវិកាមួយចំនួនផងដែរ៕
