ឯកឧត្តម សក់ សេដ្ឋា អញ្ជើញប្រកាសបញ្ចូល សមាជិកគណបក្សប្រជាជនថ្មីជាង ៥០០នាក់ ក្នុងឃុំអំពិលប្រាំដើម

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបវេល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសបញ្ចូល និងទទួលស្គាល់សមាជិកថ្មីសរុបចំនួន ៥២៤នាក់ ស្រី ២៩២ នាក់ ក្នុងមូលដ្ឋានឃុំអំពិលប្រាំដើម នៃស្រុកបវរល ខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា ដោយយោងតាមលក្ខន្តិកៈ គណបក្សប្រជាជនកម្ពុជា មាត្រាទី៥ មាត្រាទី៦ ជំពូកទី៣ ស្តីពីលក្ខ ណៈសម្បត្តិចូលជាសមាជិក និងរបៀបចូលបក្ស គណៈកម្មាធិការគណបក្សឃុំអំពិលប្រាំដើម បានពិនិត្យស ម្រេចបញ្ចូល និងទទួលស្គាល់សមាជិកថ្មីសរុបចំនួន ៥២៤នាក់ ស្រី ២៩២ នាក់ សេចក្តីសម្រេចលេខ ០១១ ដល់០២៥/២៣ សសរគបអព ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។
