សម្តេចតេជោ៖ ការសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ ធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជារាជធានីប្រវត្តិសា្រស្ត ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ ធ្វើឱ្យរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា មានវ័យចំណាស់ ៥៨៩ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្ត ប្រកបដោយមោទនភាពជាមួយនឹង បេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការសាងសង់វិមាននេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ឆ្នាំ មកហើយនោះក្លាយជារាជធានីប្រវត្តិសា្រស្តប្រកបដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ប្រជាជាតិខ្មែរ មានប្រវត្តិដ៏យូរលង់ និងមានសហប្រតិបត្តិការជិតស្និតរវាងបារាំង និងខ្មែរ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការការយកចិត្តទុកដាក់របស់បារាំង លើវិស័យចំនួន៥ គឺ៖ ទ័ពជើងទឹក, ទ័ពជើងគោក, រដ្ឋបាល, កាទូត និងបញ្ញវ័ន្ត ៕
