គិតចាប់ពីខែតុលា ឆ្នាំ២០២២ មកដល់ចុងខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបាត់ដំបងសម្រួលដោះស្រាយបញ្ចប់នូវវិវាទ ជូនប្រជាពលរដ្ឋបានចំនួន ១៥៨ ករណី
ភ្នំពេញ៖ គិតចាប់ពីខែតុលា ឆ្នាំ២០២២ មកដល់ចុងខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបាត់ដំបងបានសម្រុះសម្រួលដោះស្រាយបញ្ចប់នូវវិវាទ ជូនបងប្អូនប្រជាពលរដ្ឋបានចំនួនសរុប ១៥៨ ករណី និងមានផែនការបន្តដោះស្រាយករណីវិវាទ បណ្ដឹងនានាជាបន្តបន្ទាប់ទៀត។
ដោយឡែកក្នុងខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានទទួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលភាគច្រើនជាទំនាស់ដីធ្លី និងទំនាស់រំលោភទំនុកចិត្តចំនួន២៦ករណី ក្នុងនោះ បានដោះស្រាយរួចរាល់ជាស្ថាពរចំនួន១៨ករណី និងកំពុងបន្តដោះស្រាយចំនួន៨ករណី៕