លោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន នាំយកអំណោយសប្បុរសធម៌មួយចំនួន ជូនកងកម្លាំងនគរបាលខេត្តរតនគិរី ដែលកំពុងបំពេញបេសកកម្មពង្រឹងសន្តិសុខនៅតាមប៉ុស្តិ៍នគរបាលការពារព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី លោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តរតនគិរី និងជាប្រធានសមាគមស្រ្តីឆ្នេីមមនុស្សធម៌ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណ:អភិបាលខេត្តរតនគិរី និងប្រតិភូអមដំណើរ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បាននាំយកអំណោយសប្បុរសធម៌មួយចំនួនរួមមាន៖ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងថវិកាចំនួន ៣លានរៀល ដោយក្នុងនោះថវិកាចំនួន ២លានរៀល ជាថវិកាផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចំណែកថវិកាចំនួន ១លានរៀល ជាថវិការបស់ក្រុមស្រ្តីឆ្នើម សម្ភារៈ និងថវិកាទាំងនេះគឺបាននាំយកមកដើម្បីផ្តល់ជូនកងកម្លាំងនគរបាលខេត្តរតនគិរី ដែលកំពុងបំពេញបេសកកម្មពង្រឹងសន្តិសុខនៅតាមប៉ុស្តិ៍នគរបាលការពារព្រំដែនកម្ពុជា-វៀតណាម។
នៅក្នុងពិធីនោះលោកឧត្តមសេនីយ៍ត្រី អ៉ឹម ផានី ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្ត បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវព្រមទាំងប្រតិភូក៏ដូចជាសប្បុរសជនដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់កងកម្លាំងដែលកំពុងតែបំពេញភារកិច្ចនៅតាមតំបន់ព្រំដែន ៕
