**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ជប៉ុន បណ្ដាលឲ្យមនុស្ស​ម្នាក់​បាន​ស្លាប់ និង​រោងចក្រ​នានា​ត្រូវ​បាន​បំផ្លាញ

តូក្យូ៖ ភ្លៀងធ្លាក់យ៉ាងគំហុកនៅភាគនិរតីនៃប្រទេសជប៉ុន បានបង្កឱ្យមានការរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ខណៈ៤នាក់កំពុងបាត់ខ្លួន ខណៈដែលអាជ្ញាធរបានជំរុញមនុស្សរាប់ម៉ឺននាក់ឱ្យចាកចេញពីផ្ទះរបស់ពួកគេ ហើយកងទ័ពត្រូវបានបញ្ជូនទៅជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ។

ប្រទេសជប៉ុនគឺជាប្រទេសចុងក្រោយបង្អស់ដែលរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងមិនធម្មតានៅតំបន់ផ្សេងៗនៃពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបានបង្កើនការភ័យខ្លាចថ្មីនៃល្បឿននៃការប្រែប្រួលអាកាសធាតុ។

លោក Satoshi Sugimoto នាយកផ្នែកព្យាករណ៍នៅទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រាប់សន្និសីទសារព័ត៌មានថា ភ្លៀងកំពុងធ្លាក់ខ្លាំងមិនដូចអ្វីដែលបានឃើញពីមុនទេ។

ទូរទស្សន៍ NHK បានរាយការណ៍ថា ស្ត្រីម្នាក់ដែលមានអាយុ ៧០ ឆ្នាំបានស្លាប់នៅពេលដែលការរអិលបាក់ដីបានវាយប្រហារផ្ទះរបស់គាត់នៅក្នុងខេត្ត Fukuoka មុនពេលថ្ងៃរះ។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក Hirokazu Matsuno បាន​ឲ្យដឹង​ក្រោយ​មក​ថា មនុស្ស​បួន​នាក់​បាន​បាត់​ខ្លួន និង​ពីរ​នាក់​បាន​រង​របួស។

ក្រសួង​ការពារជាតិ​ជប៉ុន បាន​ឲ្យដឹង​ថា សមាជិក​យោធា​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​ការងារ​សង្គ្រោះ។

ការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងកម្រិតខ្ពស់បំផុតត្រូវបានចេញនៅក្នុងផ្នែកខ្លះនៃខេត្ត Fukuoka និង Oita នៅលើកោះ Kyushu ដែលជាកោះធំទីបីរបស់ប្រទេសជប៉ុន។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាផ្នែកខ្លះនៃទីក្រុង Fukuoka បានទទួលទឹកភ្លៀងលើសពី ៦០០ មីលីម៉ែត្រចាប់តាំងពីថ្ងៃសុក្រ ដែលច្រើនជាងធម្មតានឹងធ្លាក់ពេញខែកក្កដា ហើយ ១០០ មីលីម៉ែត្រផ្សេងទៀតត្រូវបានគេរំពឹងទុករហូតដល់ព្រឹកថ្ងៃអង្គារ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ Toyota Motor Corp (៧២០៣.T) របស់ក្រុមហ៊ុន Toyota Motor Kyushu បានឲហ្យដឹងថា ខ្លួននឹងផ្អាកប្រតិបត្តិការវេនយប់នៅថ្ងៃចន្ទនៅរោងចក្រចំនួនបីក្នុងទីក្រុង Fukuoka ដោយសារភ្លៀងធ្លាក់ ហើយប្រតិបត្តិការនឹងត្រូវបន្តនៅព្រឹកថ្ងៃអង្គារ។

អ្នកនាំពាក្យម្នាក់បានឲ្យដឹងថា ក្រុមហ៊ុនផលិតសំបកកង់ Bridgestone Corp (៥១០៨.T) បានផ្អាកប្រតិបត្តិការនៅរោងចក្រចំនួនបួននៅក្នុងខេត្ត Fukuoka និង Saga ចាប់ពីព្រឹកថ្ងៃចន្ទ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា វាមិនច្បាស់ទេថានៅពេលណាប្រតិបត្តិការនឹងត្រូវបានបន្ត។

ទន្ទឹមនឹងនោះ អាកាសធាតុមិនបានប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្មនៃក្រុមហ៊ុនអេឡិចត្រូនិក Sony Group (៦៧៥៨.T), Renesas Electronics Corp (៦៧២៣.T) និង SUMCO Corp (៣៤៣៦.T) ក្រុមហ៊ុនបានប្រាប់រ៉យទ័រ។

Japan Post (៦៧១៨.T) បានឲ្យដឹងថា ការិយាល័យប្រៃសណីយ៍ជាង ២០០កន្លែងត្រូវបានបិទ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនចល័ត KDDI Corp (៩៤៣៣.T) និង Nippon Telegraph and Telecom’s (៩៤៣២.T) NTT Docomo បានរាយការណ៍ពីការតភ្ជាប់មិនស្ថិតស្ថេរនៅក្នុងតំបន់មួយចំនួន។

លោក Matsuno បានឲ្យដឹងថា ផ្ទះចំនួន ១,៨២០ គ្រួសារគ្មានភ្លើងប្រើប្រាស់ ខណៈដែលផ្ទះចំនួន ៦០ គ្រួសារគ្មានទឹកសម្រាប់ប្រើប្រាស់ បើគិតត្រឹមរសៀលថ្ងៃចន្ទ។

ក្រសួងដែនដីបានឲ្យដឹងថា សេវារថភ្លើងគ្រាប់កាំភ្លើង Shinkansen ត្រូវបានផ្អាកប្រតិបត្តិការមួយរយៈពេលខ្លីរវាងស្ថានីយ៍ Hiroshima និង Fukuoka’s Hakata ខណៈដែលផ្លូវរថភ្លើងចំនួន ៣៣ ផ្សេងទៀត និងផ្លូវល្បឿនលឿនចំនួន ១២ ត្រូវបានបិទ ហើយជើងហោះហើរចំនួន ៣៥ ត្រូវបានលុបចោល។

ការិយាល័យអាកាសធាតុបានឲ្យដឹងថា មានឱកាស ៩០% ដែលបាតុភូត El Nino ដែលជាការឡើងកំដៅនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅភាគខាងកើត និងកណ្តាលប៉ាស៊ីហ្វិក នឹងបន្តរហូតដល់រដូវស្លឹកឈើជ្រុះ។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

 

អត្ថបទដែលជាប់ទាក់ទង