**អគ្គនាយកសុីម៉ាក់ បន្តនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ជូនដល់មន្រ្តីបុគ្គលិក ដែលកំពុងបំពេញប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៤ និងកងឯកភាពកំចាត់មីនទី៦**អ៊ីស្រាអែល​វាយ​ប្រហារ​ភាគ​ខាង​កើត នៃតំបន់ Rafah ខណៈ​កិច្ច​ចរចា​បទ​ឈប់​បាញ់​បញ្ចប់​ដោយ​គ្មាន​កិច្ច​ព្រម​ព្រៀង**ប្រេង​បាន​កំណត់​សម្រាប់​ការ​កើន​ឡើង​ប្រចាំ​សប្តាហ៍​ជា​សញ្ញា​តម្រូវ​ការ ភូមិសាស្ត្រ​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​វិជ្ជមាន**ជំនួយការផ្ទាល់សម្តេចធិបតី នាំយកសាររំលែកទុក្ខ និងថវិកា ចូលរួមបុណ្យសពឯកឧត្ដម គឹម សៀប ទីប្រឹក្សារាជរដ្ឋាភិបាល**មហិច្ឆតាអាលុយមីញ៉ូមពណ៌បៃតងរបស់ចិន រងគ្រោះដោយសារភ្លៀងធ្លាក់ខុសប្រក្រតី និងការដាច់ចរន្តអគ្គិសនី**ជប៉ុន​ចាប់​ផ្តើម​ប្រមាញ់​ត្រី​បាឡែន​ព្រុយ​ធំៗ**ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ**នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីសក្នុងខែមិថុនា**របាំង​នៅ​ចំណុច​ទេសភាព​ដ៏​ពេញ​និយម​សម្រាប់​ការ​មើល​ភ្នំ Fuji ត្រូវ​បាន​ពន្យារ​ពេល**រាជទាយាទ អារ៉ាប៊ីសាអូឌីត នឹងយាងទៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២០-២៣ ឧសភា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យឯកទេសធ្វើការវះកាត់ ដាក់លលាដ៍ក្បាលត្រឡប់ចូលវិញ ដល់ប្អូនប្រុសពិការដៃម្នាក់**ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក​ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ ​ក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ**រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា**ចិន និងហុងគ្រី បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ**ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ក្រសួងធនធានទឹក ​អញ្ជើញចូលរួមកិច្ចប្រជុំកសាង​កម្ម​វិធីសហប្រតិ​បត្តិការ​លើវិស័យគ្រប់គ្រង​ធនធានទឹកជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី**មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សោកស្ដាយចំពោះការ បាត់បង់ដំរីញី១ក្បាល ដែលជាប់ផុងនៅអូរក្រាក់នៃដែនជម្រកសត្វព្រៃភ្នំព្រិច**ប្រធានាធិបតីចិន បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ែប៊ី​ជាមួយនឹង​ចំណង​មិត្តភាព​កាន់តែ​ស៊ីជម្រៅ និងនិងកិច្ចសហប្រតិបត្តិការដែលមានស្រាប់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្ត និងប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ឯកឧត្តម ឱម យ៉ិនទៀង៖ គណបក្សប្រជាជនតែមួយគត់ មានកម្មវិធីនយោបាយពិតប្រាកដ និងមានកម្លាំងគាំទ្រដ៏រឹងមាំស្មោះស័្មគ្រឥតងាករេ

ភ្នំពេញ៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានខណ្ឌទួលគោក នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតលើកទី២ ដែលមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ២,២០០នាក់ ទាំង១០សង្កាត់ ក្នុងខណ្ឌទួលគោក នៅមជ្ឈមណ្ឌលកម្សាន្តព្រីមៀមស្ពតក្លឹប។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែមួយគត់ មានកម្មវិធីនយោបាយពិតប្រាកដ និងមានកម្លាំងគាំទ្រដ៏រឹងមាំស្មោះស័្មគ្រឥតងាករេបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថ្លែងថា ដើម្បីអនុវត្តសិទ្ធបោះឆ្នោតរបស់ប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដើម្បីការពារសុខសន្តិភាព និងសម្រេចនូវជោគវាសនារបស់ខ្លួនយើងផ្ទាល់ និងក្រុមគ្រួសារ សង្គមជាតិ និងប្រទេសជាតិយើង សូមអំពាវនាវដល់បងប្អួនជនរួមជាតិ ក៏ដូចជាសមាជិកបក្សនិងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមេត្តាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នាកុំបីខាន។

លើសពីនេះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត សូមឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលចូលរួមហែរក្បួនឱ្យ ប្រកាន់ខ្ជាប់នូវ ភាពថ្លៃថ្នូរ វិន័យ បន្ថយឱ្យអស់លទ្ធភាពពីការកកស្ទះចរាចរណ៍ គោរពច្បាប់ និងញញឹមបង្ហាញពីកម្លាំងដ៏ខ្លាំងខ្លារបស់គណបក្សប្រជាជនកម្ពុជា។

នៅក្នុងពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២ ត្រូវបានប្រជាជននៅតាមដងផ្លូវ និងនៅតាមមូលដ្ឋានសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក អបអរសាទរស្វាគមន៍ និងបង្ហាញពីកម្លាំងគាំទ្រឥតងាករេជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង