ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា អញ្ជើញបិទវគ្គបំប៉នជំនាញរយះពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល របស់ស្នងការនគរបាលខេត្តស្ទឹងត្រែង

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញរយះពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្ត។ ដោយមានអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង អនុផែន លោកគ្រូឧទ្ទេសនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោកអធិការនគរបាលក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋាបាល និងសិក្ខាកាម ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៣៤ឃុំ-សង្កាត់។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានលើកឡើងថាសូមឲ្យកងកម្លាំងទាំងអស់ត្រូវមានការយល់ដឹងពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យបានច្បាស់លាស់។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបន្ថែមទៀតថា សូមឲ្យកម្លាំងទាំងអស់ ត្រូវមានការយល់ដឹងពីតួនាទីភារកិច្ច និងត្រូវអនុវត្តតាមឋានានុក្រមរបស់អង្គភាពសាម៉ីឲ្យបានត្រឹមត្រូវ ៕
