**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា

សហគមន៍​ខ្មែរឥស្លាម ជាគោលដៅ​ទេសចរណ៍ដ៏ទាក់ទាញមួយ​ ដែល​បម្រើដល់​វិស័យទេសចរណ៍ ពិសេស​ប្រភេទនៃទេសចរណ៍មូស្លីម

ភ្នំពេញ៖ ឯកឧត្ដម​ កាទើ​ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការ​ និងជាតំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ នៅថ្ងៃទី​២​ ខែមិថុនា​ ឆ្នាំ២០២៣​ បានចូលរួម​ជាអធិបតីក្នុងពិធី​ដាំកូនដើមឈើ​ចំនួន​ 5000​ដើម​ ក្រោមប្រធានបទ​ “យើងរួមគ្នា​បង្កើតភូមិបៃតង”​ ដែលស្ថិតក្នុង​នៅភូមិ​ខ្ពប២​ ឃុំ​ស្វាយឃ្លាំង​ ស្រុកក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ ។ កម្មវិធី​នេះក៏មានការចូលរួម​ពី​ លោក​ សយ​ ទូច​ អភិបាលនៃគណៈអភិបាលស្រុក​ក្រូចឆ្មារ​ និង​លោក​ អឿន​ រិទ្ធ​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។

គោលបំណង​សំខាន់នៃកម្មវិធីនេះ​ គឺ​ប្រជាសហគមន៍​ភូមិខ្ពប២​ ចង់ដាំដើមឈើដើម្បី​រៀបចំ​សោភ័ណភាព​សហគមន៍​របស់ពួកគាត់​ ឱ្យប្រែក្លាយ​ជា​សហគមន៍​បៃតង​គំរូ​ និង​ជាពិសេស​ឱ្យទៅជា​សហគមន៍​ទេសចរណ៍​មូស្លីម​ (Muslim Community Tourism) ដែលជា​គោលដៅទេសចរណ៍​មួយ​ ជាពិសេស​ទេសចរ​មូស្លីម​ ។​ ខេត្ត​ត្បូងឃ្មុំ​ជាខេត្ត​ដែលមាន​សក្តានុពល​ទេសចរណ៍​ជាច្រើន​ ក្នុង​នោះ​ ផលិតផល​ទេសចរណ៍​នៅតាម​សហគមន៍​ខ្មែរឥស្លាម​ ក៏ចាត់ទុក​ និងអាចរៀបចំ​ ដើម្បីបម្រើដល់​វិស័យទេសចរណ៍​ ជាពិសេស​​​ទេសចរណ៍​មូស្លីម​ ដោយសារ​មាន​ផលិតផលជាច្រើន​ទាំងនោះ​មានប្រវត្តិ និងអាយុកាល​យូរឆ្នាំមកម្ល៉េះ។

ឯកឧត្ដម​ កាទើ មហាំម៉ាត់ណោសស្រ៊ី​ បានគូសបញ្ជាក់អំពី​កត្តា​គន្លឹះ​សំខាន់​នៃ​វិស័យទេសចរណ៍​គឺ​ សុខសន្តិភាព​ ស្ថេរភាព​នយោបាយ​ ព្រោះបើគ្មាន​សន្តិភាព​ទេ​ ក៏គ្មានទេសចរ​នោះដែរ ។ ក្នុង​ឱកាសនោះ​ ឯកឧត្ដម​ បានជម្រាបជូនអំពីស្ថានភាព​ទេសចរណ៍​ក្នុងតំបន់​ និង​អន្តរជាតិ​ផងដែរ​ និងជាពិសេសគោលនយោបាយថ្មីៗរបស់ក្រសួងទេសចរណ៍ក្នុងការទាក់ទាញ​ទេសចរណ៍​មូស្លីម​ មកកាន់គោលដៅ​កម្ពុជាបន្ថែមទៀត​ ។

ឯកឧត្ដម​ ក៏បានផ្តាំផ្ញើរធ្វើយ៉ាងណា​រៀបចំ​សហគមន៍​ទេសចរណ៍​មូស្លីម​ អោយមានភាព​ស្អាត​ និងបៃតង​ បដិសណ្ឋារកិច្ច​ល្អ​​ដើម្បី​ទទួលបាននូវភ្ញៀវ​ទេសចរ​មកកាន់គោលដៅ​សហគមន៍​ខ្ពប២​ ឱ្យកាន់តែច្រើន​ និង​ជំរុញ​អោយ​មាន​យុទ្ធនាការ​ “​ទេសចរ​ម្នាក់​ ដើមឈើមួយដើម” ៕

អត្ថបទដែលជាប់ទាក់ទង