**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា

លោកជំទាវ ពុំ ចន្ទីនី ដឹកនាំជំនួបជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងប្រតិភូយុវជន ទាំង ៤ រូប ដែលនឹងត្រូវទៅចូលរួមកម្មវិធីបោះជំរំយុវជនអន្តរជាតិលើកទី៩ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំជំនួបជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងប្រតិភូយុវជន ទាំង ៤ រូប ដែលនឹងត្រូវទៅចូលរួមកម្មវិធីបោះជំរំយុវជនអន្តរជាតិលើកទី៩ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីនៅថ្ងៃទី២ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នៅខេត្ត South Lampung។

ក្នុងឱកាសនេះ លោកជំទាវអគ្គលេខាធិការ បានមានប្រសាសន៍ផ្ដាំផ្ញើ មួយចំនួនដូចតទៅ៖
១-កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺលោកតែងតែយកចិត្តទុកដាក់ជាមួយយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ហើយលោកបានអនុញ្ញាតដល់ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និងយុវជន ៤នាក់ ឱ្យចូលរួមក្នុងកម្មវិធីបោះជំរំនេះ។
២-ប្រតិភូដែលចូលរួម សូមនាំយកនូវចំណេះដឹង បទពិសោធន៍ សកម្មភាព និងស្នាដៃ ដែលជាមោទនភាពរបស់ កាកបាទក្រហមកម្ពុជា ទៅចែករំលែកដល់សមាជិកជំរំ បានយល់ដឹង និងស្គាល់កាន់តែច្បាស់ពី កាកបាទក្រហមកម្ពុជា
៣-ប្រតិភូត្រូវចូលរួមដោយសកម្មជាមួយកម្មវិធី ហ៊ានសួរ ឆ្លើយ និងបញ្ចេញយោបល់ ទៅតាមកម្មវិធីនីមួយៗរបស់ជំរំ ដើម្បីបង្ហាញដល់សមាគមជាតិផ្សេងទៀតបានដឹងពីសមត្ថភាពរបស់អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា
៤-សិក្សារៀនសូត្រ និងព្យាយាមទទួលយកនូវចំណេះដឹង បទពិសោធន៍ ពីសមាគមជាតិផ្សេងៗ ដើម្បីយកមកចែករំលែក និងអភិវឌ្ឍន៍សមត្ថភាពដល់យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា នាពេលបន្ទាប់ ទាំងនៅសហមគមន៍ និងគ្រឹះស្ថានសិក្សា។

ជាទីបញ្ចប់ លោកជំទាវអគ្គលេខាធិការ បានជូនពរ ដល់ប្រតិភូទាំងអស់ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជោគជ័យក្នុងបេសកកម្មបោះជំរំយុវជនអន្តរជាតិ លើកទី៩ នេះ។
គួរំលឹកជូនថា កម្មវិធីបោះជំរំយុវជនអន្តរជាតិលើកទី៩ ឆ្នាំ២០២៣ គឺមានគោលបំណងដើម្បីផ្ដល់ឱកាសឱ្យយុវជន អ្នកស្ម័គ្រចិត្ត ចេះធ្វើការងារជាក្រុម ចែករំលែកបទពិសោធន៍ការងារផ្ទាល់ខ្លួន ផ្លាស់ប្ដូរចំណេះដឹង និងផ្នត់គំនិតជាវិជ្ជមាន ពីការងារអភិវឌ្ឍសហគមន៍រួមគ្នា ៕

អត្ថបទដែលជាប់ទាក់ទង