សម្ដេចតេជោ៖ ទូតបច្ចុប្បន្ន ត្រូវចេះធ្វើពាណិជ្ជកម្ម បើទូតមិនចេះធ្វើពាណិជ្ជកម្ម មិនបាច់ចាត់ឲ្យទៅធ្វើទូតទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មន្រ្តីទូតនៅតាមបណ្តាញប្រទេសនានា ត្រូវចេះធ្វើកិច្ចការពាណិជ្ជកម្ម បើទូតមិនចេះធ្វើពាណិជ្ជកម្ម មិនបាច់ចាត់ឲ្យទៅធ្វើទូតទេ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ-និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទូតបច្ចុប្បន្ន ត្រូវធ្វើសេដ្ឋកិច្ចទាំងអស់ បើទូតមិនចេះធ្វើសេដ្ឋកិច្ច មិនបាច់ចាត់ឲ្យទៅធ្វើទូតទេ ព្រោះរឿងសេដ្ឋកិច្ច នាំមុខទាំងអស់» ៕
