**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម គួច ចំរើន៖ កំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅនៅកម្ពុជា ធានារ៉ាប់រងទំនិញចេញ-ចូលប្រមាណ ៧០ភាគរយក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្កីជាមួយភ្នាក់ងារបំពេញបែប បទទំនិញចេញ-ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១៤៦នាក់ នៅសណ្ឋាគារឆ្នេរថ្មី ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរាយការណ៍ពីការងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានដូចជា៖

១-គម្រោងកែសម្រួលផែច្រាំងទំនិញទូទៅជាចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត ប្រើប្រាស់ថវិកាសល់ពីកម្ចីជប៉ុនលេខ:CP-P10 ប្រមាណ ១០លានដុល្លារអាមេរិក និងថវិកាកំពង់ផែចំនួន ២១លានដុល្លារអាមេរិក បំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបក្នុងនោះ គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែប្រភេទ QC ០២ គ្រឿង និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG ០៦គ្រឿង គ្រោងដាក់ឪ្យប្រតិបត្តិការនៅខែកញ្ញា ឆ្នាំ២០២៤ បង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៤៥% (២៥០,០០០ TEUs/១ឆ្នាំ)ធ្វើឪ្យសមត្ថភាពផែកើន ៨០០,០០០TEUs /១ឆ្នាំ។

២-គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១.ប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤.៥ម៉ែត្រ ដាក់ឱ្យប្រតិបត្តិការនៅឆ្នាំ២០២៦ ប្រើប្រាស់ហិរញ្ញប្បទានសម្បទានរបស់ JICA សរុប ២០៣លានដុល្លារអាមេរិក ឱ្យនាវាដឹកកុងតឺន័រមានទម្ងន់ផ្ទុក ៦០,០០០ DWT (៤,០០០TEUs) មានផ្លូវរត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣ភាគរយចូលចតរួមចំណែកកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូនតាមសមុទ្រធ្វើតម្លៃប្រហាក់ប្រ ហែលប្រទេសជិតខាង។ ចំណតផែកុងតឺន័រថ្មីនេះនឹងបង្កើនសមត្ថភាពប្រមាណ ៤៥០,០០០ EUs/០១ឆ្នាំ ធ្វើឪ្យសមត្ថភាពផែកើនសរុប ១,២៥០,០០0 TEUs /១ឆ្នាំ។

៣-ពង្រីកចំណតផែកុងតឺន័រថ្មីជំហានទី២ ប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦.៥ម៉ែត្រ គ្រោងដាក់ឱ្យប្រតិបត្តិការឆ្នាំ២០២៨ ឪ្យនាវាដឹកកុងតឺន័រធុនធំមានទម្ងន់ផ្ទុក ១២០,០០០ DWT (១០,០០០TEUs) និងមានផ្លូវរត់ក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិកចូលចតបង្កើនសមត្ថភាពផែកុងតឺន័រប្រមាណ ៥៧០,០០០TEUs/១ឆ្នាំ ធ្វើឱ្យសមត្ថភាពផែកើនសរុប ១,៨២០,០០០ TEUs /១ឆ្នាំ។

៤-គម្រោងពង្រីកចំណតផែកុងតឺន័រថ្មីជំហានទី៣.ប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧.៥ម៉ែត្រ គ្រោងបញ្ចប់ការសាងសង់ឆ្នាំ២០២៩ អនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំទម្ងន់ផ្ទុក ១៦០,០០០ DWT (១៥,០០០TEUs) មានផ្លូវដឹកជញ្ជូនទូទាំងពិភពលោកទៅមកកំពង់ផែក្រុងព្រះសីហនុផ្ទាល់ ពុំចាំបាច់ឆ្លងកាត់តាមផែដទៃឡើយ បង្កើនសមត្ថភាពផែប្រមាណ ៦១៧,០០០TEUs/១ឆ្នាំ ។ ធ្វើឱ្យសមត្ថភាពផែកើន ២,៣៤៧,០០០TEUs/១ឆ្នាំ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានថ្លែងថា ថ្ងៃនេះមានឱកាសជួបបងប្អូនភ្នាក់ងារបំពេញបែបបទទំនិញនាំចេញ-ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងនោះក៏ចង់ដឹងអំពីសុខទុក្ខ និងវឌ្ឍភាពកំពង់ផែក្រុងព្រះសីហនុ កាន់តែធំធាត់ជាកំពង់ផែទឹកជ្រៅនៅកម្ពុជា ធានារ៉ាប់រងទំនិញចេញ-ចូលប្រមាណ ៧០ភាគរយក្នុងប្រទេសកម្ពុជាកំពង់ផែនេះត្រូវបានកសាងក្នុងសង្គមរាស្ត្រនិយម បំរើឱ្យសង្គមកម្ពុជាបន្តគ្រប់ជំនាន់រហូតដល់បច្ចុប្បន្ន ពីមុនកំពង់ផែនេះមិនមានភាពរីកចម្រើនធំធាត់ដូចសព្វថ្ងៃនេះទេ ដោយសារទំនិញមិនទាន់មានច្រើន តម្រូវការនៅតិច។ ក្រោយឆ្នាំ១៩៧៩ ការដឹកជញ្ជូនទំនិញចេញ-ចូលមកកំពង់ផែក្រុងព្រះសីហនុ នាំមកនូវកំណើនសេដ្ឋកិច្ចជាតិ។ ក្រោយបញ្ចប់សង្គ្រាមប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។ កំពង់ផែក្រុងព្រះសីហនុមានតួនាទីសំខាន់ជាប្រព័ន្ធដឹកជញ្ជូនទំនិញចេញ-ចូល ជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេស។ រាជរដ្ឋាភិបាលបានមើលឃើញអំពីគុណតម្លៃកំពង់ផែ និងបានឱ្យធ្វើទំនើបកម្មបង្កើនជាបន្តបន្ទាប់បង្កើនសមត្ថភាពនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន។

ទន្ទឹមនោះរាជរដ្ឋាភិបាលបានលើកទឹកចិត្តប្រជាកសិករធ្វើការដាំដុះ ដើម្បីធ្វើការនាំចេញផលិតផលទៅក្រៅប្រទេស ហើយតម្រូវការ នៃការដឹកជញ្ជូនវាដើរស្របនឹងការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្នតាមនិន្នាការនយោបាយសេដ្ឋកិច្ច យើងមានគោលដៅពង្រីកកំពង់ផែ ដើម្បីចាប់យកឱកាសការដឹកជញ្ជូនកាន់តែច្រើន ប្រសិនបើកំពង់ផែរីកចម្រើនបងប្អូនក៏មានការងារកាន់តែច្រើន ហើយក៏ជាឆ្នាំងបាយរបស់បងប្អូនទាំងអស់គ្នា សូមបងប្អូនរួមគ្នាថែរក្សាសុខសន្តិភាព គាំទ្រគណបក្សប្រជាជន និងឆ្នាំងបាយឱ្យបានល្អ ឆ្លើយតបទៅនឹងអតិថិជន។ សង្ឃឹមថា បងប្អូនទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន នាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភជូនបុគ្គលិកចូលរួមចំនួន ១៤៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង