**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត**សម្តេចធិបតី៖ មានមូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យការពារអ្នកដែលមានសញ្ជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ**សម្ដេចធិបតី ជំរុញឲ្យមានការហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយខេត្តនានារបស់កូរ៉េខាងត្បូង ដូចជាប៊ូសាន ជេជូ និងអ៊ីនឈុន**ប្រមុខរាជរដ្ឋាភិបាល ប្រកាសបន្តស្រាវជ្រាវវែកមុខជនឆបោក ក្នុងគម្រោងរបស់ ឡេង ចាន់ណា ឲ្យដល់ទីបញ្ចប់

តំបន់អភិវឌ្ឍន៍របស់ប្រទេសចិនទាក់ទាញក្រុមហ៊ុនបរទេសជាង ៣០,០០០

ណានជីង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងកាលពីថ្ងៃអង្គារថា តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាកម្រិតរដ្ឋរបស់ប្រទេសចិនបានទាក់ទាញក្រុមហ៊ុនដែលផ្តល់មូលនិធិពីបរទេសជាង ៣០,០០០។

ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយដើម្បីលើកកម្ពស់តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាកម្រិតរដ្ឋថា បច្ចុប្បន្នប្រទេសចិនមានតំបន់អភិវឌ្ឍន៍ចំនួន ២៣០ នៅក្នុងតំបន់ចំនួន ៣១ ថ្នាក់ខេត្ត ដោយប្រមូលផ្តុំសហគ្រាសជាង ៤ លាន។

សហគ្រាស Fortune ៥០០ ជាង ៣០០ បានបង្កើតទីស្នាក់ការកណ្តាល ឬមជ្ឈមណ្ឌលស្រាវជ្រាវនៅក្នុងតំបន់អភិវឌ្ឍន៍ទាំងនេះ។

កាលពីឆ្នាំមុន តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាកម្រិតរដ្ឋបានបង្កើត GDP ក្នុងតំបន់ចំនួន ១៥ ពាន់ពាន់លានយន់ (ប្រហែល ២.០៨ ពាន់ពាន់លានដុល្លារ) កើនឡើង ១១៧ ភាគរយធៀបនឹងឆ្នាំ២០១៣។

តំបន់អភិវឌ្ឍន៍ទាំងនេះបានក្លាយទៅជាវេទិកាដ៏សំខាន់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសចិនទៅក្នុងប្រព័ន្ធឧស្សាហកម្មពិភពលោក។

លោក Chen Chunjiang ជំនួយការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍នោះថា ប្រទេសចិននឹងពិចារណាបន្ថែមលើការបន្ថយបញ្ជីអវិជ្ជមានសម្រាប់ការវិនិយោគបរទេស និងការពង្រឹងការបើកឧស្សាហកម្មសេវាកម្មទំនើប។

លោក Chen Chunjiang បានបន្តថា ប្រទេសនឹងបង្កើនការគាំទ្រគោលនយោបាយ ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងធ្វើឱ្យប្រសើរឡើងនូវតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាកម្រិតរដ្ឋ។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីក្រុងណានជីងភាគខាងកើតប្រទេសចិន ត្រូវបានសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលនៃខេត្តជាំងស៊ូ។

ជាផ្នែកមួយនៃសកម្មភាព វិនិយោគនៅក្នុងឆ្នាំចិន ព្រឹត្តិការណ៍នេះបានអញ្ជើញតំណាងអង្គការអន្តរជាតិ សភាពាណិជ្ជកម្មបរទេស តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាកម្រិតរដ្ឋ និងសហគ្រាសដែលផ្តល់មូលនិធិពីបរទេសឱ្យចូលរួមកិច្ចសន្ទនា និងកិច្ចប្រជុំផ្គូផ្គងគម្រោង។

ដោយផ្តោតលើសេដ្ឋកិច្ចឌីជីថល វិស័យបៃតង និងកាបូនទាប និងរថយន្តថាមពលថ្មី ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើតវេទិកាទំនាក់ទំនងសម្រាប់សហគ្រាសដែលផ្តល់មូលនិធិដោយបរទេស និងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាកម្រិតរដ្ឋ និងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ។

ប្រភព៖ Xinhua

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង