**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម អ៊ូច ភា បន្តចុះជួបសំណេះសំណាល និងស្តាប់បញ្ហាប្រឈមជាមួយមន្រ្តីមូលដ្ឋាននៅឃុំដូងខ្ពស់ ស្រុកបូរីជលសារ ដែលជាឃុំទី៩៩ នៃបេសកកម្មឃុំសង្កាត់ទាំង១០០

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានជាមួយ ប្រធាន សមាជិក ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ មេប៉ុស្ដិ៍នគរបាលរដ្ឋបាល យុវជនភូមិ-សង្កាត់ ស្មៀន ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល ប្រធានមណ្ឌលសុខភាព លោកនាយកសាលាអនុវិទ្យាល័យ និងសាលាបឋមសិក្សា ចាស់ព្រឹទ្ធាចារ្យ ដើម្បីស្ដាប់បញ្ហាប្រឈមនានា នៅមូលដ្ឋានឃុំដូងខ្ពស់ ស្រុកបូរីជលសារ ដែលជាឃុំទី៩៩ នៃបេសកកម្មចុះ១០០ឃុំសង្កាត់ ទូទាំងខេត្ត នឹងនាំយកសៀវភៅចំណេះដឹងទូទៅជាង ២០០ក្បាល ដាក់នៅក្នុងបណ្ណាល័យ នៃវិទ្យាល័យសុខអានដូងខ្ពស់។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបញ្ហាប្រឈមនានា របស់ លោកមេឃុំដូងខ្ពស់រួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំ ក៏ដូចជាក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានភូមិឃុំ ដូចជា៖
-ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់។
-ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិឃុំ សង្កាត់របស់ខ្លួនឱ្យបានល្អក្លាយជាភូមិឃុំ /សង្កាត់ មានសុវត្ថិភាពជាពិសេសពង្រឹង បង្ការ បង្រ្កាបក្រុមក្មេងទំនើង នឹងរាល់បទល្មើសនានានៅតាមមូលដ្ឋាន ពោលធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
-យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការយកចិត្តទុកដាក់ការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ។
-យុវជនឃុំនឹងភូមិ ត្រូវបង្កើនសកម្មភាពឱ្យសកម្មលើការងាររបស់ខ្លួននៅក្នុងមូលដ្ឋាន ពិសេសត្រូវធ្វើកិច្ចការងារជាមួយចាស់ព្រឹទ្ធាចារ្យក្នុងមូលដ្ឋានដោយសហការគ្នាឱ្យបានល្អបនរសើរឡើង។
-ឪពុកម្តាយឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេណនាថ្ងៃអនាគត។
-ខិតខំអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន និងរួមចំណែកថែរក្សាការពារសមិទ្ធផលដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន និងខិតខំដោះសម្របសម្រួលវិវាទទាំងឡាយក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ការគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ បម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័សដោយទំនួលខុសត្រូវ វានឹងធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើងកាន់តែមានទំនុកចិត្ត និងបន្តគាំទ្រ លោកអ៊ុជាមេឃុំ មេភូមិ ថែមទៀត ម្យ៉ាងវិញទៀតទន្ទឹមនឹងការគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ ហើយសូមអាជ្ញាធរមូលដ្ឋាន ធ្វើការអភិវឌ្ឍ ក្នុងមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើនថែមទៀត ពិសេសត្រូវសហការគ្នាឱ្យល្អជាមួយនឹង បងប្អូន ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាល ធ្វើយ៉ាងណាពង្រឹង លើការងារ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ សាធារណៈ កាន់តែល្អរឹងមាំ ឱ្យមូលដ្ឋានរបស់យើងក្លាយជាមូលដ្ឋានដែលគ្មានបទល្មើសគ្រប់ប្រភេទ គ្មានល្បែងស៊ីសង ស្របតាមគោលនយោបាយភូមិឃុំ/សង្កាត់មានសវុត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង