**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»

ប្រធានាធិបតីចិន សង្កត់ធ្ងន់ថាការពឹងផ្អែកលើខ្លួនឯងគឺមិនមែនគោលនយោបាយបិទទ្វារនោះទេ ប៉ុន្តែដើម្បីភ្ជាប់ទំនាក់ទំនងទីផ្សារក្នុងស្រុក និងអន្តរជាតិឱ្យកាន់តែប្រសើរឡើង

ប៉េកាំងៈ ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់ថាការពឹងផ្អែកលើខ្លួនឯងគឺមិនមែនដើម្បីអនុម័តគោលនយោបាយបិទទ្វារនោះទេ ប៉ុន្តែដើម្បីភ្ជាប់ទំនាក់ទំនងទីផ្សារក្នុងស្រុក និងអន្តរជាតិឱ្យកាន់តែប្រសើរឡើង។

ការ​ថ្លែង​របស់​លោក Xi Jinping បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់ លោក Chris Hipkins ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន។

លោក Xi Jinping បានសង្កត់ធ្ងន់ថា នាពេលនេះ ភារកិច្ចស្នូលរបស់ប្រទេសចិន គឺដើម្បីជំរុញការស្តារឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិនលើគ្រប់វិស័យ តាមរយៈមាគ៌ារបស់ចិនទៅកាន់ទំនើបកម្ម។ លោកបានមានប្រសាសន៍ថា ការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ គឺជាអាទិភាពកំពូល ភាពរុងរឿងរួមសម្រាប់ប្រជាជនចិនទាំងអស់ គឺជារឿងចាំបាច់ ហើយការរួមចំណែកកាន់តែច្រើនដល់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក គឺជាគោលដៅសំខាន់សម្រាប់ប្រទេសចិន។

លោក Xi Jinping បានបន្តថា ប្រទេសចិនគឺជាប្រទេសដ៏ធំមួយដែលមានចំនួនប្រជាជនច្រើន ដែលខ្លួនអាចផ្អែកលើការអភិវឌ្ឍន៍ប្រទេស និងប្រទេសជាតិដោយកម្លាំងរបស់ខ្លួន។

លោក Xi Jinping បានបន្ថែមថា មានតែតាមរយៈការបើកទូលាយប៉ុណ្ណោះ ទើបប្រទេសចិនអាចសម្រេចបាននូវទំនើបកម្ម។ ការអភិវឌ្ឍន៍គឺជាអាទិភាពចម្បងរបស់បក្សកុម្មុយនិស្តចិនក្នុងការគ្រប់គ្រង និងធ្វើឱ្យប្រទេសមានសភាពស្រស់ថ្លាឡើងវិញ។

ស្តីពីទំនាក់ទំនងទ្វេភាគី លោក Xi Jinping បានបញ្ជាក់ថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងចិន-នូវែលសេឡង់។ លោកបានរំលឹកពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនូវែលសេឡង់ក្នុងឆ្នាំ២០១៤ ក្នុងអំឡុងពេលដែលប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក Xi Jinping បានឲ្យដឹងថា ការរីកចម្រើនដ៏រឹងមាំ និងស្ថិរភាពនៃទំនាក់ទំនងចិន-នូវែលសេឡង់ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ ហើយបានរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។

លោក Xi Jinping បានបន្តថា ប្រទេសចិនតែងតែចាត់ទុកនូវែលសេឡង់ជាមិត្ត និងជាដៃគូ ហើយត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយនូវែលសេឡង់ដើម្បីឱបក្រសោបរយៈពេល ៥០ ឆ្នាំទៀតក្នុងទំនាក់ទំនងទ្វេភាគី និងជំរុញឱ្យមានការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-នូវែលសេឡង់។

លោក Xi Jinping បានបន្ថែមថា ទំនាក់ទំនងចិន-នូវែលសេឡង់ គឺជាអ្នកជំរុញល្បឿនមួយក្នុងទំនាក់ទំនងរបស់ប្រទេសចិនជាមួយប្រទេសអភិវឌ្ឍន៍។

លោក Xi Jinping បានឲ្យដឹងថា ប្រទេសទាំងពីរគួរតែបន្តមើលគ្នាទៅវិញទៅមកជាដៃគូជាជាងសត្រូវ និងឱកាស ជាជាងការគំរាមកំហែងដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើននៃទំនាក់ទំនងចិន-នូវែលសេឡង់។

លោកប្រធានាធិបតីចិន បានអំពាវនាវឱ្យអនុវត្តឱ្យបានហ្មត់ចត់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលបានធ្វើឱ្យប្រសើរឡើង និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដើម្បីជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ និងការសម្របសម្រួល និងផ្តល់បរិយាកាសធុរកិច្ចកាន់តែប្រសើរសម្រាប់ក្រុមហ៊ុនក្នុងការវិនិយោគ និងប្រតិបត្តិការនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមក។

លោកបានកត់សម្គាល់ថា ទាំងប្រទេសចិន និងនូវែលហ្សេឡង់ ចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងនៅថ្នាក់ក្រោមជាតិ និងមិនមែនរដ្ឋាភិបាល ដើម្បីឱ្យមានមនុស្សកាន់តែច្រើនដូច Rewi Alley ដែលជាអ្នកត្រួសត្រាយផ្លូវនៅចិន-នូវែលសេឡង់ ជំរុញទំនាក់ទំនងមិត្តភាពទ្វេភាគី។

លោក Xi Jinping បានអំពាវនាវឱ្យភាគីទាំងពីររួមគ្នាតស៊ូមតិពហុភាគីនិយមពិត និងប្រព័ន្ធពាណិជ្ជកម្មសេរី និងដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ ដោយបន្ថែមថា ពួកគេក៏អាចជួយដល់ការអភិវឌ្ឍន៍នៃបណ្តាប្រទេសកោះប៉ាស៊ីហ្វិកជាមួយគ្នាផងដែរ។

លោក Chris Hipkins បានឲ្យដឹងថា កាលពីឆ្នាំមុននូវែលសេឡង់ និងប្រទេសចិនបានប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតរបស់ពួកគេ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគី។ លោកបានបន្តថា នូវែលសេឡង់ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន។

លោក Chris Hipkins បានបញ្ជាក់ថា លោកកំពុងដឹកនាំគណៈប្រតិភូធុរកិច្ចដ៏ធំមួយទៅកាន់ប្រទេសចិន ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការបន្ថែមទៀត និងលើកទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មីមួយ។

លោក Chris Hipkins បានបន្ថែមថា ប្រទេសនូវែលសេឡង់មានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរបុគ្គលិកជាមួយប្រទេសចិន ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ និងវិស័យផ្សេងៗទៀត ហើយរួមគ្នាអនុវត្តកំណែដែលបានធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ភាគីនូវែលសេឡង់ជឿជាក់ថា ភាពខុសគ្នាមិនគួរកំណត់ទំនាក់ទំនងទ្វេភាគីនោះទេ ហើយអ្វីដែលសំខាន់គឺការផ្លាស់ប្តូរដោយស្មោះត្រង់ ការគោរពគ្នាទៅវិញទៅមក និងភាពសុខដុមរមនាដោយគ្មានឯកសណ្ឋាន។ លោក Chris Hipkins បានឲ្យដឹងថា នូវែលហ្សេឡង់មានឆន្ទៈក្នុងការរក្សាទំនាក់ទំនងជាមួយប្រទេសចិនលើការជួយប្រទេសកោះអភិវឌ្ឍន៍។

ប្រភព៖ China Daily

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

អត្ថបទដែលជាប់ទាក់ទង