ឆ្មាំសមុទ្រអាមេរិកបញ្ជាក់ថា នាវាមុជទឹកដែលបាត់ខ្លួន ត្រូវបានខ្ទេចខ្ទីនៅជិតបំណែកនៃកប៉ាល់ទីតានិក

សហរដ្ឋអាមេរិក៖ ជុំវិញពិភពលោក រឿងរ៉ាវនៃការបាត់ខ្លួននៃនាវាមុជទឹក Titanic និងការប្រណាំងប្រជែងគ្នានៃពេលវេលាត្រូវបានធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង។
កាលពីថ្ងៃអាទិត្យ ឆ្មាំឆ្នេរសមុទ្រអាមេរិកបានទទួលការហៅទូរស័ព្ទពីកប៉ាល់បញ្ជារបស់នាវាមុជទឹកដោយបញ្ជាក់ថា វាបានបាត់បង់ទំនាក់ទំនងជាមួយនាវាប្រហែល ៩០០ ម៉ាយ (១,៤៥០ គីឡូម៉ែត្រ) ភាគខាងកើតនៃ Cape Cod រដ្ឋ Massachusetts។
ចាប់តាំងពីពេលនោះមក កងទ័ពជើងទឹកអាមេរិកបានចាប់ផ្តើមប្រតិបត្តិការដ៏ធំសម្រាប់នាវាមុជទឹក។ យោងតាមសេចក្តីរាយការណ៍ព័ត៌មាន កប៉ាល់ទីតានិកដែលបាត់ខ្លួនកំពុងដឹកមនុស្សចំនួន ៥ នាក់ ដែលជាអ្នកផ្សងព្រេងជនជាតិអង់គ្លេស អ្នកមុជទឹកជនជាតិបារាំង ឪពុក និងកូនប្រុសជនជាតិប៉ាគីស្ថាន និងជាស្ថាបនិកក្រុមហ៊ុន OceanGate Expeditions ដែលជាក្រុមហ៊ុនដែលដំណើរការដំណើរកម្សាន្តទៅកាន់បំណែកនៃកប៉ាល់ទីតានិក។
ប្រតិបត្តិករនៃនាវាមុជទឹកដែលបាត់ខ្លួននៅក្បែរបំណែកកប៉ាល់ទីតានិចបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនជឿថាអ្នកដំណើរនៅលើនាវានោះ បានបាត់ខ្លួនគួរឱ្យសោកស្ដាយ។
ក្រុមហ៊ុន OceanGate Expeditions បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ដួងចិត្តរបស់យើងនៅជាមួយព្រលឹងទាំងប្រាំនេះ និងសមាជិកគ្រប់រូបនៃគ្រួសាររបស់ពួកគេក្នុងអំឡុងពេលសោកនាដកម្មនេះ។ យើងសោកស្ដាយចំពោះការបាត់បង់ជីវិត និងក្ដីអំណរដែលពួកគេបាននាំមកដល់អ្នករាល់គ្នាដែលពួកគេស្គាល់។
ឆ្មាំសមុទ្រអាមេរិកបានឲ្យដឹងថា សំណល់ត្រូវបានរកឃើញប្រហែលកម្ពស់ ១,៦០០ ហ្វីតពីធ្នូនៃកប៉ាល់ទីតានិចនៅក្នុងបាតសមុទ្រ។
ឆ្មាំសមុទ្រអាមេរិកបន្តថា នាវាមុជទឹកដែលបាត់ខ្លួនបានធ្លាក់នៅក្បែរបំណែកនៃកប៉ាល់ទីតានិក ហើយទំនងជាគ្មានអ្នកនៅរស់រានមានជីវិតឡើយ។
ប្រភព៖ mint
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]
