ចាប់ខ្លួនយុវជនល្មោភកាមម្នាក់ ករណីចាប់រំលោភក្មេងស្រី អាយុ១០ឆ្នាំ តែមិនបានសម្រេច ព្រោះម្តាយក្មេងស្រីមកទាន់

ភ្នំពេញ៖ មានករណីរំលោភសេពសន្ថវៈ១ករណី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ី បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានលបចូលផ្ទះជនរងគ្រោះតាមទ្វារក្រោយរួចចាក់កន្លឹះខាងក្នុងហើយធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីជនរងគ្រោះឈ្មោះ ជ្រិន សុខណា អាយុ ១០ឆ្នាំតែមិនបានសម្រេច ព្រោះម្តាយក្មេងស្រីរងគ្រោះបានមកទាន់ក៏ស្រែកហើយក៏ជនសង្ស័យផ្អាកសកម្មភាព បើកទ្វារចេញមកក្រៅរួចបានគំរាមម្តាយជនរងគ្រោះថាបើកហ៊ានប្រាប់អ្នកណាបែកការរឿងនេះអញនិងអារករចោល។
ករណីនេះបានកើតឡើង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៣០នាទី នៅចំណុចផ្ទះឈ្មោះ និល សេង ភេទស្រី ស្ថិតនៅភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម ដោយបានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល ចុះបានឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង ១៦និង០០នាទី នៅថ្ងៃខែឆ្នាំដដែល យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
