**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្តម គួច ចំរើន ប្រធានគណបក្សខេត្តព្រះសីហនុ ៖ ក្រោមដំបូលសន្តិភាព អាចធ្វើការងារពេញលិញមិនមានភាពភ័យខ្លាច ទាំងអាជីវកម្មផ្ទាល់ខ្លួន និងបម្រើការងារតាមបណ្តាលស្ថាប័នក្រុមហ៊ុនផ្សេងៗ


ព្រះសីហនុ៖ ប្រទេសជាតិមានសុខសន្តិភាព ដោយបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសិទ្ធបង្កើតមុខរបររកស៊ីទទួលទាន អាចធ្វើការងារពេញលិញមិនមានភាពភ័យខ្លាច ទាំងអាជីវកម្មផ្ទាល់ខ្លួន និងបម្រើការងារតាមបណ្តាលស្ថាប័នក្រុមហ៊ុនផ្សេងៗ ហើយសមិទ្ធផលទាំងអស់នេះទាំងអស់នេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា ដែលសម្តេចតែងតែមានការយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋទូរទាំងប្រទេស ជាពិសេសបុគ្គលិក កម្មករនិយោជិកតាមសហគ្រាសក្រុមហ៊ុននានាទូរទាំងប្រទេស។

ថ្លែងបែបនេះរបស់ឯកឧត្តម គួច ចំរើន ប្រធានគណគបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងកម្មពិធីសំណេះសំណាលបុគ្គលិក សណ្ឋាគារកាស៊ីណូ អាតាឡង់ទិច និងទីក្រុងកំសាន្ត ដោយក្នុងនោះក៏មានការចូលពីលោកអភិបាលរងខេត្ត រួមទាំងអ្នកដំណាងរាស្ត្រគណៈបក្សប្រជាជនកម្ពុជា និងបុគ្គលិកជាងក្រុមហ៊ុនគ្រប់ផ្នែក សរុបចំនួន ៣២៩នាក់ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រ។

ឯកឧត្តម គួច ចំរើន ប្រធានគណគបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុមានការអភិវឌ្ឍកើនឡើងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាឱកាសទទួលបានសេវាកំសាន្ត និងការវិនិយោគកាន់តែច្រើនឡើង ហើយផ្តើមចេញពីការខិតខំកសាង និងអភិវឌ្ឍទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកកាន់ខេត្តព្រះសីហនុផ្តល់ការងារជូនកូនក្មួយនៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។
ឯកឧត្តមបានថ្លែងអំណគុណក្រុមហ៊ុន បានធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ផ្តល់ការងាររាប់រយកន្លែងទទួលបានផ្លែផ្កា នៃការអភិវឌ្ឍក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ផ្តល់ឱកាសការងារជូនកូន ក្មួយរបស់យើងកាន់តែច្រើនប្រកបដោយចីរភាព និងការរស់នៅកាន់តែល្អប្រសើរក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ន។ បុគ្គលិករបស់យើងដែលបំរើការងារនៅក្នុងក្រុមហ៊ុន អាត្លង់ទិច បានចុះបញ្ជី និងធ្វើបណ្ណ ប.ស.ស បានចំនួន ១៩២នាក់ ក្នុងចំណោមបុគ្គលិកជាង ៣០០នាក់ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រាក់សោធននិវត្ត ដើម្បីផ្តល់ឱកាសឱ្យបុគ្គលិកធ្វើការនៅតាមរោងចក្រ សហគ្រាស និងការបំរើសេវាក្រៅប្រព័ន្ធទទួលបានអត្ថប្រយោជន៍ពីបណ្ណ ប.ស.ស ក្នុងការទទួលយកអត្ថប្រយោជន៍ផ្នែកធានាសុខភាព ឬគ្រោះថ្នាក់ការងារ ប.ស.ស ជាអ្នករាប់រងក្នុងការព្យាបាល។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានដាក់ចេញនឹងអនុវត្តនូវគោលនយោបាយរបបសន្តិសុខសង្គម គឺប្រាក់សោធននិវត្តសម្រាប់បុគ្គលិក និយោជិត កម្មករ កម្មការីនីនៅតាមរោងចក្រ សហគ្រាស ដូចមន្ត្រីរាជការ ព្រមទាំងបានធ្វើការណែនាំឱ្យបុគ្គលិកក្រុមហ៊ុន អាត្លង់ទិច អញ្ជើញទៅធ្វើបណ្ណប.ស.ស ឱ្យបានគ្រប់គ្នា ដើម្បីបង្កើនជីវភាពគ្រួសារ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម សង្ឃឹមថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កូនក្មួយទាំងអស់នឹងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើននៅតាមក្រុង ស្រុក ខេត្តរបស់ខ្លួន ដើម្បីការគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលមានភាពចាស់ទុំក្នុងការដឹកនាំប្រទេសមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ ហើយអ្វីដែលយើងចង់បាន គឺសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជារស់នៅក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះ ប្រធានគណបក្សប្រជាជនខេត្តព្រះសីហនុ ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភជូនបុគ្គលិក កម្មករ និយោជិតក្រុមហ៊ុនអាត្លង់ទិច ទីក្រុងកំសាន្ត ចំនួន ៣២៩នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង