**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២

សម្តេចតេជោ សង្ឃឹមថា ពេលភ្នំពេញផលិតទឹក​បានជាង ១លាន​ម៉ែត្រ​គូប ក្នុង១ថ្ងៃ នឹងលុបបំបាត់បានអតុល្យភាព នៃការផលិតនិងការប្រើប្រាស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​បាន​បង្ហាញនូវក្ដីសង្ឃឹមថា នៅពេលដែលរាជធានីភ្នំពេញអាចផលិតទឹកបាន ១ លាន​ម៉ែត្រ​គូប​​ ក្នុងមួយថ្ងៃ នឹងលុបបំបាត់បាននូវអតុល្យភាពរវាងតម្រូវការប្រើប្រាស់ និងការផលិត។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ​ជា​​ផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់​ខែង ជំហានទី១ ដែលជារោងចក្រផលិត​ទឹក​ស្អាត​​ធំជាងគេនៅកម្ពុជា មានទីតាំងនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំ​ពេញ នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ ជាមួយនឹងការបំពេញបន្ថែម​សមត្ថភាព​ថ្មីរបស់រោងចក្រ​ប្រព្រឹត្តិ​កម្មទឹកស្អាតបាក់ខែងជំហានទី១ ចំនួន ១៩៥ ០០០ ម៉ែត្រ​​គូប ក្នុង១ថ្ងៃ បានរុញបញ្ជូនទឹកស្អាតទៅក្នុងក្រុងភ្នំពេញដែលធ្វើឱ្យសមត្ថភាពផលិត​និង​ការផ្គត់ផ្គង់ទឹក​ស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនដល់ ៨៤ ម៉ឺនម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។

សម្តេចតេជោបញ្ជាក់ថា នៅឆ្នាំ ២០២៤ ខាងមុខនេះ​រោងចក្រប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ១៩៥ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ នឹង​ត្រូវសាងសង់ហើយរួចរាល់ ដែលនឹងជួយបំពេញបន្ថែមទៀតសម្រាប់តម្រូវការប្រើ​ប្រាស់​ទឹកស្អាតរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ទន្ទឹមនេះ រោងចក្រដែលអាចផលិតបាន ៩៨០ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ ដែលចាប់តាំងពីខែមករា ឆ្នាំ ២០២៥ ទៅ​ការផលិត​ទឹក​ស្អាតមានរហូតដល់ ១ ១០៧ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយចន្លោះ ឆ្នាំ ២០២៥ ដល់ ឆ្នាំ២០៣០ យើងនឹងផលិតបាន ១ ៨០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ។

តែទោះបីយ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា បើ​និយាយពីបញ្ហាទឹក និងភ្លើងកុំនិយាយពាក្យថាគ្រប់គ្រាន់ឱ្យសោះ ពីព្រោះមនុស្សកើត​រាល់​ថ្ងៃ ហើយបើនិយាយពីតម្រូវការប្រើប្រាស់មានការកើនឡើង។ សម្ដេចតេជោ បញ្ជាក់​ថា «វាគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ ​ប៉ុន្តែវាមិនអាចគ្រប់គ្រាន់សម្រាប់ថ្ងៃស្អែកទេ»។
សម្តេចតេជោបានលើកឡើងថា នៅពេលដែរយើងកំពុងអង្គុយនៅទីនេះ​តើមាន​ទារកប៉ុន្មាន​នាក់ដែលត្រូវកើត ហើយយើងកំពុងអង្គុយនេះ​តើមានមនុស្សប៉ុន្មានគូរដែល​កំពុង​រៀប​ការ។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា «អីចឹងតែកាលណា​ចំនួន​មនុស្សកើនឡើង តម្រូវការប្រើប្រាស់ នឹងកើនឡើង។ នៅពេលដែលគេរៀបការច្បាស់​​ជាត្រូវការផ្ទះសម្បែង និងកសាងក្រុមគ្រួសារ ​ដូច្នេះវាត្រូវតែមានការបំបែកផ្ទះ ហើយ​ត្រូវ​​ការភ្លើង ត្រូវការទឹក។ អីចឹងទេបានជាយើងដាក់ផែនការផលិតរបស់យើងជាបន្ត​បន្ទាប់​មិន​អាចនៅទ្រឹង មួយកន្លែងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង