សម្ដេចតេជោ ហ៊ុន សែន៖ វាជារឿងមិនគួរឲ្យជឿដែលខ្ញុំមើលរូបថតប្រពន្ធខ្លួនឯងមិនស្គាល់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វាជារឿងមិនគួរឲ្យជឿដែលខ្ញុំមើលរូបថតប្រពន្ធខ្លួនឯងមិនស្គាល់។
តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ ហ៊ុន សែនបានលើកឡើងយ៉ាងដូច្នេះថា “ក្រោយឃើញរូបថតនេះកូនៗប្រាប់ថាជារូបថតម៉ែតែខ្ញុំឆ្លើយមិនមែនទេគឺជារូបថតមនុស្សផ្សេងគ្រាន់តែទម្រង់មុខស្រដៀងគ្នាប៉ុណ្ណោះ។ម្សឹលមុិញភរិយាខ្ញុំថាជារូបថតគាត់ដែលជាងថតបានថតមិនឲ្យដឹងខ្លួនហើយរក្សាទុកនៅក្នុងម៉ាសុីនថតរបស់អ្នកថតរូបដែលគាត់មរណភាពច្រើនឆ្នាំមកហើយ។ពេលនេះកូនរបស់ជាងថតរូបបានរកឃើញនិងបង្ហោះចេញទើបយើងឃើញរូបថតនេះ។បើតាមពិនិត្យគាត់ថតប្រហែលឆ្នា១៩៩២ក្នុងវ័យ៣៨ឆ្នាំដែលមានកូន៦នាក់និងនៅរស់៥នាក់ស្លាប់ម្នាក់”៕
