សម្ដេចតេជោ បន្តអំពាវនាវឲ្យថៅកែ និងកម្មកររួមគ្នា កុំឲ្យរោងចក្រមានជម្លោះ មានបងតូចបងធំ និងគ្រឿងញៀន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅតែបន្ដអំពាវនាវឲ្យថៅកែរោងចក្រ និងកម្មករ កម្មការិនី រួមគ្នាធ្វើយ៉ាងណា កុំឲ្យរោងចក្រមានជម្លោះ មានបងតូចបងធំ និងគ្រឿងញៀន ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ពូ នៅតែនិយាយគ្រប់ទីកន្លែង អ្វីដែលជាសំណូមពរ ហើយវាមិនមែនជាសំណូមពរហួសហេតុ គឺចង់រោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្ដមួយ ។ ធ្វើយ៉ាងម្ដេចកុំឲ្យរោងចក្រ មានការប្រើប្រាស់គ្រឿងញៀន, ចែកចាយគ្រឿងញៀន, បងតូចបងធំ និងកុំឲ្យមានជម្លោះ» ៕
