បណ្ឌិត គុណ ញឹម អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការកែសម្រួលអត្រាពន្ធ និងអាករលើមុខទំនិញមួយចំនួន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការកែសម្រួលអត្រាពន្ធ និងអាករលើមុខទំនិញមួយចំនួន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
សិក្ខាសិលានេះធ្វើឡើងនៅសាលាជាតិគយ រាជធានីភ្នំពេញហើយក៏មានការអញ្ជើញចូលរួមពីបណ្ដាភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
