សម្តេចតេជោនាយករដ្ឋមន្រី្ត ណែនាំដល់អភិបាលខេត្តតាកែវ ត្រូវក្ដាប់ឱ្យបាននូវចំណូលចំណាយរបស់ខេត្តខ្លួន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា បានណែនាំដល់អភិបាលខេត្តតាកែវ ត្រូវក្ដាប់ឱ្យបាននូវចំណូលចំណាយរបស់ខេត្តខ្លួន ជាពិសេសចំនួនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួនតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានណែនាំបែបនេះក្នុងឱកាសដែរ សម្តេច អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោង ចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL) ក្នុងស្រុកត្រាំកក់ និងស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ បានបញ្ជាក់ថា ការណែនាំនេះ គឺបន្ទាប់ពីសម្ដេចបានសាកសួរអភិបាលខេត្តតាកែវ ពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់កម្មករ កម្មការិនី ក្នុងខេត្ត តែអភិបាលខេត្តតាកែវមិនបានដឹងច្បាស់លាស់ ៕
