**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

សម្តេចតេជោ​៖ ការបង្កើតសមាគមឧកញ៉ាកម្ពុជា និងការតែងតាំងគោរមងារឧកញ៉ា ពុំមែនជាការចងក្រងខ្សែបណ្តាញ បក្សពួកឡើយ

ភ្នំពេញ៖ ក្នុងឱកាសសម្តេចអញ្ជើញប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅដឺព្រីមៀសេនធឺសែនសុខ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា និងការតែងតាំងគោរមងារឧកញ៉ា ពុំមែនជាការចងក្រងខ្សែបណ្តាញ បក្សពួក និងការផ្តល់ជូនបុព្វសិទ្ធិពិសេសសម្រាប់បុគ្គល ឬក្រុមណាមួយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេនោះ។

​សម្តេចមានប្រសាសន៍ថា ទាំងសមាគម​ឧកញ៉ា និងបណ្តាឧកញ៉ាទាំងអស់ ត្រូវតែគោរពប្រតិបត្តិតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៃ​កម្ពុជាជាធរមាន ដើម្បីធានាបញ្ចៀស ឱ្យបាននូវបាតុភាពអសកម្ម និងរូបភាពឆ្គាំឆ្គងដោយប្រការណាមួយ ដែលបង្កនូវភាពថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ​។

សម្តេចអំពាវនាវដល់ អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ បន្តរក្សាកិត្តិសព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងគោរមងារជាឧកញ៉ា ស័ក្តិសមត្រូវបានព្រះមហាក្សត្រទ្រង់ផ្តល់សេចក្តីទុកព្រះទ័យ ត្រាស់បង្គាប់ និងផ្តល់គោរមងារជាអ្នកឧកញ៉ា ឬឧកញ៉ា ដោយប្រកាន់យកនូវឥរិយាបទប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេសគ្រប់ជំនាន់។ ព្រមទាំងប្រកៀកស្មាជាមួយរាជរដ្ឋាភិបាលក្នុងការត្រួសត្រាយ និងកាច់ចង្កូតនាវាកម្ពុជាឈានឆ្ពោះទៅរកភាពរុងរឿង ដោយចូលរួមឱ្យបានយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិយើងតាមសកម្ម​ភាព ផ្សេងៗ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអាសាប្រជាពលរដ្ឋទីទ័លលំបាក ដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅ នូវសំប៉ាន»។

​ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងរៀបចំពង្រាងព្រះរាជក្រឹត្យថ្មីមួយស្តីពីឧកញ៉ា​ ដែលក្នុងពង្រាងនោះ នឹងមានកែសម្រួលមាត្រាចំនួន៣ និងមាត្រាមួយចំនួនទៀត ដែលព្រះរាជក្រឹត្យថ្មីនេះ នឹងចេញឆាប់ៗខាងមុខនេះ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមពង្រាងថ្មីនេះ បានដាក់ឱ្យក្រសួងមហាផ្ទៃធ្វើការលើកសំណើរ និងគ្រប់គ្រង ប៉ុន្តែក្របខណ្ឌដើមដែលយើងមានរហូតមកដល់បច្ចុប្បន្ននេះ គឺស្ថិតនៅទីស្តីការគណរដ្ឋមន្រ្តីឯណោះ ដោយនៅទីនោះគឺមានទាំងនាយកដ្ឋានសម្រាប់ការវាយតម្លៃទៅលើគ្រឿងឥស្សរយស និងការវាយតម្លៃអំពីឥស្សរជនដែលមានស្នាដៃ។ ដូច្នេះហើយបានជាខ្ញុំប្រគល់ឱ្យសម្តេចក្រឡាហោមស ខេងរៀបចំកែសម្រួលមាត្រា៤ មាត្រ៨ មាត្រា៩ និងមាត្រាមួយទៀតដែលខ្ញុំមិនចាំ។ ហើយពាក់ព័ន្ធនឹងការផ្ទេរសមត្ថកិច្ចនេះរក្សាសមត្ថកិច្ចឱ្យនៅដដែល ដើម្បីមានសង្គត់ភាពទៅលើកិច្ចការដែលមានរយៈពេលកន្លងទៅ អ៊ីចឹងបើសម្តេចក្រឡាហោមស ខេង ដឹកនាំកែសម្រួលមិនយូរប៉ុន្មានទេ ព្រះរាជក្រឹត្យនេះនឹងចេញ។ ហើយពេលដែលព្រះរាជក្រឹត្យចេញ ខ្ញុំសុំស្នើអ្នកឧកញ៉ាលី យ៉ុង ផាត់ដែលជាប្រធាន គឺលើកសំណើរតែងតាំងមួយចំនួនមុន សម្រាប់ថ្នាក់លោកឧកញ៉ា ដែលជាគោរមងារខ្ពស់ ក្នុងចំណោមគោរមងារទាំង
សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា ដែលហៅកាត់ថា «ស.ឧ.ក»​ ​​បច្ចុប្បន្នសមាគមនេះ មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន”។

សមាគមឧកញ៉ាកម្ពុជា​ ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ន ស.ឧ.ក ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដែលមានអាណត្តិ៥ឆ្នាំហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១រូប​៕

អត្ថបទដែលជាប់ទាក់ទង