សម្តេចតេជោ ហ៊ុន សែន៖ ការចងក្រងសមាគមឧកញ៉ាមិនមែនជាការចងក្រងបណ្តាញ ឬបក្សពួកនោះឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការចងក្រងសមាគមឧកញ៉ាមិនមែនជាការចងក្រងបណ្តាញ ឬបក្សពួកនោះឡើយ ប៉ុន្តែកន្លងមកបណ្តាឧកញ៉ាតែងចូលរួមជួយសង្គមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងបង្ហាញពីវប្បធម៌ចែករំលែក និងសាមគ្គីភាព។
សម្តេចតេជោ មានប្រសាសន៍បែបនេះក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok នាល្ងាចថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃនេះ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានគោរមងា ឧកញ៉ាមានកម្រិតថ្នាក់ចំនួន២ថ្នាក់ គឺឧកញ៉ា និងអ្នកឧកញ៉ា ដែលនៅពេលខាងមុខ នឹងមានមួយថ្នាក់ទៀតគឺលោកអ្នកឧកញ្ញ៉ា ដែលពីអតីតកាលក៏មានការតែងតាំង និងគោរម្យងារដ៏សំខាន់មួយនេះផងដែរ ៕
