ឯកឧត្តម ហ៊ុន ម៉ាណែត៖ ក្នុងនាមជាយុវជនសកម្មជនបក្ស យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវភារកិច្ចសំខាន់ ៣ ដើម្បីធានាប្រៀបឈ្នះរបស់បក្ស

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអះអាងថា ក្នុងនាមជាយុវជនសកម្មជនបក្ស យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវភារកិច្ចសំខាន់ ៣ ដើម្បី ធានាប្រៀបឈ្នះរបស់បក្ស ។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ភារកិច្ចសំខាន់ ៣ ដើម្បី ធានាប្រៀបឈ្នះរបស់បក្សប្រជាជននោះរួមមាន៖ ទី១. គាំទ្រ និងការពារបក្សគ្រប់កាលៈទេសៈ, ទី២. ចូលរួមលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីអនុវត្តគោលនយោបាយរបស់បក្សឱ្យសម្រេចតាមទិសដៅកំណត់ក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ដោយបែងចែកផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយសមធម៌ និង ទី៣. ស្គាល់ច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងនាមជាសមាជិកបក្ស ៕

