អេមីរ៉ាតអារ៉ាប់រួម-កម្ពុជា រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើសក្ដានុពលដែលកំពុងតែមាន

ភ្នំពេញ៖ ឯកឧត្ដម បណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានសំដែងនូវការរីករាយ ជាមួយកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលកិច្ចព្រមព្រៀងនេះ នឹងនាំសេដ្ឋកិច្ចនិងប្រជាជន ប្រទេសទាំងពីរ កាន់តែជិតគ្នាថែមទៀត ហើយរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើសក្ដានុពលដែលកំពុងតែមាន។
ឯកឧត្ដម បណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី បានលើកឡើងបែបនេះក្នុងឱកាសដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ៕
