**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ

អភិបាលខេត្តកណ្ដាល ផ្តាំផ្ញើដល់ក្មួយៗ ជាយុវជនកាយរីទ្ធិ ត្រូវគោរពច្បាប់កាយរឹទ្ធិ ទាំង១០ប្រការ

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានផ្តាំផ្ញើដល់ក្មួយៗ ជាយុវជនកាយរីទ្ធិទាំង១០៩៤នាក់ ដែលមកពីស្រុកទាំង០៧នេះ ត្រូវគោរពច្បាប់កាយរឹទ្ធិ ទាំង១០ ប្រការនិងអនុវត្តន៍ តាមពាក្យសច្ចា ប្រណិធាន របស់កាយរីទ្ធិ ឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្ដមបានលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ខណៈអញ្ជើញជាអធិបតី នៅក្នុងពិធីសច្ចា និងបំពាក់កន្សែងសមាជិកកាយរិទ្ធិជាតិកម្ពុជាចំនួន ១០៩៤នាក់ ស្រី៦៥៥នាក់ ក្នុងខេត្តកណ្ដាល សម្រាប់ស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្ដាល ស្រុកកោះធំ ស្រុកល្វាឯម ស្រុកលើកដែក ស្រុកមុខកំពូល និងស្រុកស្អាង ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធជាតិកម្ពុជា និងលោក លោកស្រី អិបាលរង អភិបាលស្រុកទាំង ០៧ កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ ។

ថ្លែងក្នុងពិធីនេះ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានថ្លែងនូវអំណរគុណដល់ លោកគ្រូ អ្នកគ្រូ ដែលជាគណៈកម្មាធិការ យុវជនកាយរឹទ្ធិ ថ្នាក់ខេត្ត និងក្រុង ស្រុក ព្រមទាំងក្មួយៗសិស្សានុសិស្ស ដែលជាសមាជិកកាយរិទ្ធទាំងអស់ ដែលបានធ្វើ ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង នៅថ្ងៃនេះ គឺបានលះបង់យ៉ាងធំធេង សម្រាប់ការងារមនុស្សធម៌ ពិសេសក្មួយៗ ត្រូវចាំថា ចលនាកាយរឹទ្ធិ គឺរួមចំណែក ក្នុងការអភិវឌ្ឍកុមារ និងយុវជន ឲ្យមានសក្តានុពល ពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអាវេគភាព (គ្រប់គ្រងអារម្មណ៍) ដើម្បីឲ្យក្លាយទៅជាពលរដ្ឋ មានទំនួលខុសត្រូវ នឹងទៅជាសមាជិក សហគមន៍តាមមូលដ្ឋាន រស់នៅក្នុងសហគមន៍ ជាតិ និងអន្តរជាតិ។

លោក បានបញ្ជាក់ថា យុវជនកាយរឹទ្ធិ គឺដើរតួយ៉ាងសំខាន់ នៅក្នុងសាលារៀន ក្នុងសង្គម និងក្លាយជាអ្នកបន្តវេនដ៏ល្អ នាពេលអនាគត ដូច្នេះក្មួយៗ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងស្តាប់បង្គាប់មាតាបិតា គោរពលោកគ្រូអ្នកគ្រូ និងបទបញ្ជាវិន័យ របស់សាលាឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាកុមារ ៣ល្អគឺ សិស្សល្អ កូនល្អ មិត្តល្អ និងមិនត្រូវយកតួនាទី ជាកាយរឹទ្ធិ ប្រព្រឹត្តអំពើ ដែលខុសច្បាប់នោះឡើយ។

នៅក្នុងឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានផ្តាំផ្ញើដល់ក្មួយៗ ជាយុវជនកាយរីទ្ធិទាំង១០៩៤នាក់ ដែលមកពីស្រុកទាំង០៧នេះ ត្រូវគោរពច្បាប់កាយរឹទ្ធិ ទាំង១០ ប្រការនិងអនុវត្តន៍ តាមពាក្យសច្ចា ប្រណិធាន របស់កាយរីទ្ធិ ឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវអនុវត្ត ទៅតាមពាក្យស្លោក របស់កាយរឹទ្ធិ គឺធ្វើអំពើល្អ ឲ្យបាន ១ ក្នុង១ថ្ងៃ យ៉ាងតិច ។

ឯកឧត្ដមបានបន្តថា ក្មួយៗ ត្រូវចាំថា កាយរឹទ្ធិកាយ, កាយគឺ កាយសម្បទា និងរឹទ្ធិគឺ អំណាច ដូច្នេះសូមក្មួយ ត្រូវថែរក្សាសុខភាព ឱ្យបានល្អ ហើយយុវជនកាយរឹទ្ធិ ត្រូវប្រកបដោយឆន្ទៈ និងលើកស្ទួយតំលៃ របស់យុវជន ព្រោះក្មួយៗ ជាសសរទ្រូង នៃប្រទេសជាតិ ប្រកបដោយចំណេះ ជំនាញ ពិតប្រាកដ លើកស្ទួយកិត្យានុភាពជាតិ ឱ្យបានថ្កុំថ្កើង ស័ក្ដិសមជាយុវជនបន្តវេន ដែលមានមនសិការស្នេហាជាតិ មាតុភូមិ និងគោរពបូជា ឱ្យអស់ពីចិត្តថ្លើមគឺជាតិ សាសនា ព្រះមហាក្សត្រ ៕

អត្ថបទដែលជាប់ទាក់ទង