**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ

ឯកឧត្តម គួច ចំរើន ស្វាគមន៍ការបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ហូលីដេ តែលេស របស់ក្រុមហ៊ុន អេចភី ថៅអឺរ ឯ.ក នៅលើទឹកដីខេត្តព្រះសីហនុនាពេលនេះ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ហូលេដេ តែលេស របស់ក្រុមហ៊ុន អេចភី ថៅអឺរ ឯ.ក (HP TOWERS CO.,LTD) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

អ្នកឧកញ៉ា ហូលិក តាន់ឌីហ្សូណូ តំណាងអគ្គនាយកក្រុមហ៊ុន អេចភី ថៅអឺរ (HP TOWERS) មានប្រសាសន៍លើកឡើងថា មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម អេចភី ថៅអឺរ ឯ.ក (HP TOWERS CO.,LTD) បានចាប់ផ្តើមសាងសង់គម្រោងថ្មីរបស់ខ្លួន ក្នុងគោលបំណងជម្រុញកំណើនសេដ្ឋកិច្ចរីកចម្រើនរបស់កម្ពុជា ពិសេសខេត្តព្រះសីហនុ គួបផ្សំនឹងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ បានជម្រុញការរីកដុះដាលនៃការអភិវឌ្ឍជាបន្តបន្ទាប់នៅខេត្តព្រះសីហនុយើងផងដែរ ហើយទំហំដីសាងសង់នៅទីនេះជារបស់ឪពុករបស់គាត់ និងជាក្តីសម័យរបស់ខ្ញុំ គឺបង្កើតរីហ្សត មជ្ឈមណ្ឌលពហុពាណិជ្ជកម្មតាមស្តង់ដារ ប្រៀបធៀបឱ្យដូចនឹងប្រទេសឥណ្ឌូនេស៊ី ទន្ទឹមនោះក៏សុំថ្លែងអំណរគុណលោកជំទាវ ហ៊ុន ម៉ាណា ថ្នាក់ដឹកនាំខេត្ត ភ្ញៀវកិត្តិយសដែលបានចូលរួមនាពេលនេះ។ គម្រោងមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម និងធ្វើពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗក៏ដូចជាការរស់នៅ ទាំងនេះ គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ចូលរួមចំណែកជួយលើកកម្ពស់វិស័យទេសចរណ៍ បដិសណ្ឋាកិច្ច និងវិនិយោគនៅខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានស្វាគមន៍ការបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ហូលីដេ តែលេស របស់ក្រុមហ៊ុន អេចភី ថៅអឺរ ឯ.ក (HP TOWERS CO.,LTD) នៅលើទឹកដី នៃខេត្តព្រះសីហនុនាពេលនេះ និងសូមជូនពរឱ្យដំណើរការសាងសង់របស់ក្រុមហ៊ុនទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនកាន់តែច្រើន។ ការបើកការដ្ឋានសាងសង់ក្នុងថ្ងៃនេះ គឺជាសក្ខីភាពដែលបង្ហាញ ឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌលពហុពាណិជ្ជកម្មនេះនឹងផ្តល់ការងារជាច្រើនជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ ការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសក្តានុពលដ៏លេចធ្លោរបស់ខេត្តព្រះសីហនុ ជាមួយនឹងសន្ទុះ នៃការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាព នៃការវិនិ យោគជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងប្រសិទ្ធនាមជា “តារារះនាទិសនិរតី” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ទីតាំង មាន ០៣ទីតាំងកំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខនេះ ខេត្តព្រះសីហនុ សង្ឃឹមថា នឹងទទួលបានអ្នកវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជកម្មកាន់តែច្រើននៅខេត្តព្រះសីហនុ ដើម្បីចូលរួមលើកកម្ពស់សោភណភាពទីក្រុងរបស់យើង។ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា ហូលិក តាន់ឌីហ្សូណូ ដែលបានសម្រេចចិត្តធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ដោយផ្អែកលើសក្តានុពលឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងមានវិស័យសំណង់ជាច្រើនបានកំពុងរីកដុះដាលនៅក្នុងខេត្តព្រះសីហនុ ទោះបីមានសំណង់មួយចំនួននៅជាប់គាំង ដោយសារវិបត្តិកូវីដ-១៩ មកដល់បច្ចុប្បន្នក៏ដោយ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់អ្នកវិនិយោគបន្តគម្រោងសាងសង់ ធ្វើឱ្យសំណង់មួយចំនួនបានចាប់ផ្តើមជាបណ្តើរៗ ហើយថ្ងៃនេះយើងបានបើកការដ្ឋានសាងសង់គម្រោង ថ្មីមួយនេះ បានគូសបញ្ជាក់ និងការចាប់យកឱកាសវិនិយោគនៅខេត្តព្រះសីហនុក្នុងនាមរដ្ឋបាលខេត្ត សូមកោតសរសើរក្រុមហ៊ុនបានសម្រេចចិត្តសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្មនេះឡើងរយៈពេល ២ឆ្នាំ គាំទ្រផ្នែកទេសចរណ៍ បដិសណ្ឋាកិច្ច និងវិនិយោគនៅខេត្តព្រះសីហនុ ហើយចាត់ទុកជាផលិតផលថ្មីមួយទៀតនៅខេត្តព្រះសីហនុ សូមជូនពរក្រុមហ៊ុនទទួលបានជោគជ័យផ្លែផ្កានាពេលខាងមុខ រួមចំណែកលើកកម្ពស់សោភណភាពខេត្តព្រះសីហនុ សង្ឃឹមថា គម្រោងមជ្ឈមណ្ឌលពហុពាណិជ្ជកម្មនេះ រួមចំណែកការអភិវឌ្ឍខេត្តព្រះសីហនុ និងបង្កើនសោភណភាពទីក្រុងរបស់យើង ព្រមទាំងបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយសម្របសម្រួលគម្រោងសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម អេចភី ឱ្យទទួលបានជោគជ័យតាមផែនការ ៕

អត្ថបទដែលជាប់ទាក់ទង