ប្រមុខរាជរដ្ឋាភិបាល៖ ខ្ញុំជាមនុស្សមានភ័ព្វសំណាងណាស់ ដែលមានរដ្ឋមន្ដ្រីសេដ្ឋកិច្ច ២រូប ចេះសន្សំលុយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ថា សម្តេចមានភ័ព្វសំណាងណាស់ ដែលមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ២រូបហើយ ដែលជារដ្ឋមន្ដ្រីចេះសន្សំលុយ ។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ល្បឿនលឿន ភ្នំពេញ-បាវិត នាថ្ងៃទី៧ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំជាមនុស្ស ដែលមានភ័ព្វសំណាងណាស់ នៅត្រង់ថា ខ្ញុំមានរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ២រូបមកហើយ ជារដ្ឋមន្ដ្រីមិនមែនកញ្ជើធ្លុះ គឺជារដ្ឋមន្ដ្រីចេះសន្សំលុយ»។
សម្ដេចតេជោ ហ៊ុន សែន បន្តថា «ខ្ញុំហាក់ដូចជាសំណាងដែរ ដែលតាំងពីឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រហូតដល់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន គឺចេះសន្សំលុយ»។
សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ ជាអតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច បានកាន់តំណែង ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៣ ។ ចំណែកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន បានបន្តតំណែងពីឧបនាយករដ្ឋមន្ដ្រី គាត ឈន់ ជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច រហូតមកដល់បច្ចុប្បន្ន ៕
