**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

សម្តេច ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកឧត្តម Jacques PETTET ឯកអគ្គរដ្ឋទូតបារាំង និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ ជាបន្តបន្ទាប់ក្នុងអាណត្តិបេសសកម្មការទូតនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះដែរ សម្តេចក្រឡាហោម ក៏សូមសម្តែងនូវអំណរអរគុណចំពោះសាធារណរដ្ឋបារាំង និងសហព័ន្ធអាល្លឺម៉ងដែលតែងជួយគាំទ្រ ក៏ដូចជាពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា-បារាំង និងកម្ពុជា-អាល្លឺម៉ង យ៉ាងល្អប្រសើរក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក។ ក្នុងនោះដែរ ចំពោះកិច្ចសហការជាមួយក្រសួងមហាផ្ទៃ បារាំង ក៏ដូចជាអាល្លឺម៉ង ក៏មានកិច្ចសហប្រតិបត្តិការល្អប្រសើរផងដែរ ជាពិសេសលើការគាំទ្រការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបារាំង បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម សម្រាប់ការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនាព្រឹកនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា ជាការពិតណាស់ បារាំង និងសហព័ន្ធអាល្លឺម៉ង គឺជាដៃគូរសហការជាមួយព្រះរាជាណាចក្រកម្ពុជាយ៉ាងជិតស្និត ដែលបានជួយគាំទ្រដល់កម្ពុជាលើវិស័យនានាប្រមាណជា ជាង៣០ឆ្នាំមកហើយ។

ក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង និងឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងនូវកិច្ចការសំខាន់ៗចំនួន៣ ដែលមានដូចជា៖ ទី១.ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាពេលខាងមុខ, ទី២.ការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល របស់បារាំង និងអាល្លឺម៉ង ក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា និងទី៣.ដំណើរការកសាងក្របខណ្ឌគតិយុត្តស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាង ភាគីកម្ពុជា-បារាំង និងកម្ពុជា-អាល្លឺម៉ង។

ស្របតាមការលើកឡើងខាងលើ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងកិច្ចការទី១.ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាពេលខាងមុខ សម្តេចបានបញ្ជាក់ថា មកដល់ពេលនេះមានគណបក្សនយោបាយចំនួន១៨ ដែលបានចូលរួមត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។ ហើយចំពោះភារកិច្ចស្នូលមួយទៀតពាក់ព័ន្ធនឹងការងារសន្តិសុខ សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ឆ្លងតាមបទពិសោធន៍ការបោះឆ្នោតជាបន្តបន្ទាប់ដែលកម្ពុជាបានអនុវត្តកន្លងមក ឃើញថាការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ ដោយកម្ពុជាបានខិតខំថែរក្សាបាននូវបរិយាកាសល្អ ដោយគ្មានអំពើហិង្សាផងដែរ។

សម្រាប់កិច្ចការងារទី២.ការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល របស់បារាំង និងអាល្លឺម៉ង ក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា សម្តេចបានជម្រាបជូនថា ច្បាប់អង្គការមិនមែនរដ្ឋាភិបាល នៅជាធរមានរបស់កម្ពុជា គឺជាច្បាប់មួយត្រូវបានរៀបចំតាក់តែងឡើងដោយផ្អែកលើច្បាប់ដែលសិក្សាស្រាវជ្រាវពីប្រទេសប្រជាធិបតេយ្យមួយចំនួន ដែលក្នុងនោះមានប្រទេសមួយចំនួននៅក្នុងសហភាពអ៊ឺរ៉ុបផងដែរ។

សម្តេចក្រឡាហោម បានបញ្ជាក់ជូនបន្ថែមថា ទោះបីជាច្បាប់នេះត្រូវបានអនុម័តឱ្យចូលជាធរមាន ក៏នូវតែបើកចំហរទៅលើការចូលរួមរបស់អង្គការសង្គមស៊ីវិល និងនៅតែពិនិត្យធ្វើវិសោធនកម្មទៅលើសេចក្តីព្រាងច្បាប់ដែលមកដល់ពេលនេះភាគីរបស់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក៏បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ជាមួយគ្នា។ ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានលើកទឹកចិត្តដល់ភាគីទាំង២ឱ្យបន្តជជែកពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាខ្លឹមសារសមស្របដើម្បីបម្រើផលប្រយោជន៍ ទៅវិញ ទៅមក ក៏ដូចជាបម្រើដល់ផលប្រយោជន៍សង្គមជាតិទាំងមូល។

ចំពោះកិច្ចការទី៣.សម្រាប់ដំណើរការកសាងក្របខណ្ឌគតិយុត្តស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាង កម្ពុជា-បារាំង និងកម្ពុជា-អាល្លឺម៉ង សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង ថា មកដល់ពេលនេះក្រុមការងាររបស់ភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីខ្លឹមសារនៃក្របខណ្ឌគតិយុត្តដោយសម្តេចក៏សង្ឃឹមជឿជាក់ថា ក្របខណ្ឌនេះនឹងពិភាក្សាបានបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដែលនឹងអាចផ្តល់លទ្ធភាពក្នុងការចុះហត្ថលេខាជាផ្លូវការដើម្បីអនុវត្តបម្រើដល់ការបង្កើត ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ នៃប្រទេសទាំងពីរកម្ពុជាបារាំង ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង