**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន៖ សមិទ្ធផលដែលកម្ពុជា កំពុងមានមិនមែនកើតដោយចៃដន្យ ឬទេវតាប្រទានឱ្យនោះទេ គឺបានមកពីការខិតខំរួមគ្នារបស់ពលរដ្ឋខ្មែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សមិទ្ធផលដែលកម្ពុជា កំពុងមានមិនមែនកើតដោយចៃដន្យ ឬទេវតាប្រទានឱ្យនោះទេ គឺបានមកពីការខិតខំរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយក៏សូមបញ្ជាក់សមិទ្ធផលដែលយើងបានកើតនៅកន្លែងនេះ មិនមែនបានដោយធ្លាក់ពីលើមេឃ ព្រះឥន្ធប្រទានឱ្យទេ បានមកពីការខិតខំប្រឹងប្រែងរួមគ្នាតាំងពីជីដូន ជីតារ​បស់ចៅៗ តាំងពីឪពុក ម្តាយ ក្មួយៗ ទើបយើងបង្កើតបានស្ថានភាពប៉ុណ្ណឹង ការខិតខំទាំងអស់របស់យើងនៅពេលនោះប្រមូលផ្តុំធ្វើម៉េចឱ្យប្រទេសមានសន្តិភាព អ៊ឹចឹងបានជាលំបាកណាស់ទម្រាំនាំប្រទេសឱ្យមានសន្តិភាព»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា មានភាពលំបាកខ្លាំងណាស់ទម្រាំនាំមាតុភូមិកម្ពុជា ឱ្យមានសន្តិភាព ខណៈប្រទេសកម្ពុជាកាលពីអតីតកាល ត្រូវបានបែងចែកតំបន់ត្រួតត្រាជាច្រើន។ ខណៈនៅមុនឆ្នាំ១៩៧០ ប្រទេសកម្ពុជាមួយ មានកម្លាំងប្រដាប់អាវុធ ៤ក្រុម ដែលធ្វើឱ្យប្រទេសកម្ពុជា បានជួបសោកនាដកម្មអស់ជាច្រើនឆ្នាំ ទម្រាំប្រទេសកម្ពុជា បានបង្កើតរដ្ឋធម្មនុញ្ញ នៅឆ្នាំ១៩៩៣ ប៉ុន្តែ ជម្លោះមិនទាន់បានបញ្ចប់នៅឡើយដោយសារតែខ្មែរក្រហម មិនទាន់បញ្ឈប់សកម្មភាពរបស់ខ្លួននៅតាមតំបន់ជាយដែន និងតំបន់មួយចំនួនក្នុងប្រទេស។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពសំខាន់ណាស់ មិនមែនសម្រាប់នាយករដ្ឋមន្ត្រីនោះទេ គឺសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ មានសមត្ថភាពរកសន្តិភាព និងការពារសន្តិភាព ឱ្យតែគណបក្សប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំនាយករដ្ឋមន្ដ្រី ទាំងសម្ដេចក្ដី ឬអ្នកបន្ដវេនជំនាន់ក្ដី ពោលឱ្យតែចេញពីគណបក្សប្រជាជនកម្ពុជា គឺមានលទ្ធភាពការពារសន្ដិភាពទាំងអស់ ហើយការបន្ដវេននោះទៀតសោត គឺបន្ដតាមរយៈការបោះឆ្នោត ៕

អត្ថបទដែលជាប់ទាក់ទង