ព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមត្រូវបានប្រកាសបើកជាផ្លូវការដោយសម្ដេចតេជោនាយករដ្ឋមន្ដ្រី

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសបើកជាផ្លូវការនៃព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ពិធីបើកព្រឹត្ដិការណ៍នេះ បានប្រារព្ធធ្វើឡើងនៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមវត្ដមានចូលរួមពីភ្ញៀវជាតិ អន្ដរជាតិ និងប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមប្រទេសទាំង១១រួមទាំងកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមត្រូវចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី៣ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ ហើយពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី៩មិថុនា។
