**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ

គន្លឹះ៦ សម្រាប់អនុវត្ត ដើម្បីបង្កើតបានពាក្យសម្ងាត់ (Password) រឹងមាំ

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា បច្ចុប្បន្នការប្រើប្រាស់គណនីឌីជីថល គណនីបណ្តាញសង្គម ឬគណនីលើប្រព័ន្ធអ៊ីនធឺណេតផ្សេងៗ ជាពិសេសគណនីសម្រាប់ទូទាត់សាច់ប្រាក់អនឡាញ(online payment, e-payment) នៅតែប្រឈមហានិភ័យខ្ពស់ពីការលួចជ្រៀតចូលគ្រប់គ្រងប្រើប្រាស់ពីជនអនាមិក (hacker)។

ការបង្កើតឬប្រើប្រាស់ពាក្យសម្ងាត់ (Password) សាមញ្ញពេក ខ្លីពេក ពិតជាអាចបង្កនូវហានិភ័យខ្ពស់ពីការលួចតាមរយៈការទស្សទាយ ឬបច្ចេកទេសទាញយកពីជនអនាមិក (hacker)។ ថ្ងៃនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកមកបង្ហាញនូវគន្លឹះ៦ ចំនុចក្នុងការបង្កើតពាក្យសម្ងាត់រឹងមាំ(strong password) ដូចខាងក្រោម៖

១. កុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន (personal info)៖ សូមលោកអ្នកកុំយកព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធដូចជា ឈ្មោះ, ថ្ងៃខែឆ្នាំកំណើត, លេខគណនីធនាគារ, អាសយដ្ឋានសារអេឡិចត្រូនិក(Email), លេខទូរសព្ទ ។ល។ ទៅប្រើប្រាស់ធ្វើជាពាក្រសម្ងាត់(password) ជាដាច់ខាត។

២. ប្រើពាក្យសម្ងាត់ដែលវែង (long password)៖ សូមប្រើប្រាស់ពាក្យសម្ងាត់យ៉ាងហោចណាស់ 8តួអក្សរ ឬវែងជាងនេះ គឺដើម្បីបង្កើនសុវត្ថិភាពកាន់តែខ្លាំងឡើង។

៣. វិធីសាស្រ្តផ្សំអក្សរជាមួយលេខ និងនិមិត្តសញ្ញា៖ គួរប្រើប្រាស់ការផ្សំរវាង តួអក្សរធំ អក្សរតូច លេខ
និមិត្តសញ្ញាផ្សេងៗបញ្ជូលគ្នា។ ឧទាហរណ៍៖ sCa1%&#25A, ។

៤. ជៀសវាងការប្រើពាក្យដូចក្នុងវចនានុក្រម៖ ការប្រើប្រាស់ពាក្យដែលមានអត្ថន័យដូចក្នុងវចនានុក្រមនឹងក្លាយជាពាក្យសម្ងាត់ដែលខ្សោយបំផុត។ ឧទាហរណ៍៖ wonderful1 ។

៥. កុំប្រើពាក្យសម្ងាត់ដូចគ្នាសម្រាប់គណនីផ្សេងៗគ្នា៖ ការប្រើប្រាស់ពាក្យសម្ងាត់ដូចៗគ្នាសម្រាប់គណនីផ្សេងៗគ្នានឹងផ្តល់ហានិភ័យខ្ពស់នៅពេលដែលជនអាណាមិករកឃើញពាក្យសម្ងាត់របស់គណនីណាមួយរបស់លោកអ្នក នោះ គណនីផ្សេងទៀតរបស់លោកអ្នក ក៏នឹងត្រូវបាត់បង់ទាំងអស់។

៦. ប្រើប្រាស់កម្មវិធីបង្កើតពាក្យសម្ងាត់រឹងមាំ (Strong password Generator)៖ ការប្រើប្រាស់ពាក្យសម្ងាត់ដោយកម្មវិធីបង្កើតពាក្រសម្ងាត់រឹងមាំ គឺជាប្រភេទពាក្សសម្ងាត់ដែលរឹងមាំបំផុត។ លោកអ្នកអាចសាកល្បងប្រើប្រាស់កម្មវិធីបង្កើតពាក្យសម្ងាត់រឹងមាំ (Password Generator) ដើម្បីជាជំនួយ ប៉ុន្តែលោកអ្នកត្រូវប្រាកដថាបានរក្សាទុកពាក្យសម្ងាត់នោះទៅកន្លែងមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ជាការចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង