**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

ឯកឧត្តម នេត្រ ភក្រ្តា៖ មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ ជាមជ្ឈមណ្ឌលមួយដើរតួនាទីសំខាន់ ក្នុងការការពារ និងអភិរក្សសត្វព្រៃ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានលើកឡើងថា មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ​ ដែលហៅកាត់ថា (ABBC) គឺជាមជ្ឈមណ្ឌលមួយដែលបានដើរតួនាទីសំខាន់នៅក្នុងការចូលរួមការពារ និងការអភីរក្សសត្វព្រៃ ជាពិសេសសត្វព្រៃដែលកម្រ និងផុតពូជ។

ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលអង្គរអភិរក្សជីវៈចម្រុះ ស្ថិតក្នុងបរិវេណរមណីយ៍ដ្ឋានក្បាលស្ពាននៃស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា មានប្រសាសន៍ថា យើងឃើញថានៅក្នុងមជ្ឈមណ្ឌលនេះទន្ទឹមនឹងការផ្ដល់នូវការថែរក្សា ការព្យាបាលទៅដល់សត្វដែលរងរបួសដោយសារការដាក់អន្ទាក់ និងកត្តាផ្សេងៗ។

ឯកឧត្តមរដ្ឋលេខាធិការ មានបន្តថា​ នៅកន្លែងនេះគឺជាមជ្ឈមណ្ឌលមួយដែលបង្កាត់ពូជសត្វក្រៅចម្រុះធម្មជាតិ ដែលជាផ្នែកមួយនៃការធ្វើកិច្ចការដើម្បីបង្កើនចំនួនវិទ្យាសាស្រ្តសត្វកម្រៗនៅក្នុងដែនជម្រកកម្ពុជារបស់យើង។ ហើយនៅកន្លែងនេះយើងឃើញមានប្រភេទសត្វមួយចំនួនដែលបានបន្តពូជ ហើយនៅក្នុងមានដូចជា៖ សត្វខ្សឹប ដែលជាប្រភេទសត្វកម្រ ដែលនៅលើពិភពលោកនេះគឺមានចំនួនតិចតួច ក្នុងនោះកម្ពុជារបស់យើងគឺមានចំនួនប្រមាណជាជាង ៥០០ក្បាលប៉ុណ្ណោះ។ ហើយឥឡូវនេះយើងមានមជ្ឈមណ្ឌលប្រកាត់សត្វខ្សឹបជាប្រភេទសត្វកម្រហើយទទួលបានលទ្ធផលជោគជ័យ ហើយនេះជាមជ្ឈមណ្ឌលទី១ ដែលទទួលបានជោគជ័យក្នុងការបង្កាត់សត្វខ្សឹប។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា យើងជឿជាក់ថាជាមួយនឹងកិច្ចការងាររបស់មជ្ឈមណ្ឌលអង្គរអភិរក្សជីវៈចម្រុះនេះនិងចូលរួមបន្ថែមទៀតនៅក្នុងការប្កាត់ពូជប្រភេទសត្វកម្រៗដើម្បីបង្កើនចំនួនសត្វនៅក្នុងធម្មជាតិ។

សូមជម្រាបថានៅក្នុងប្រទេសកម្ពុជារបស់យើងប្រភេទសត្វមួយចំនួនបានធ្វើការបង្កាត់ពូជ ហើយលែងទៅក្នុងជម្រកធម្មជាតិដើម្បីឲ្យវាកើនចំនួនគឺមានដូចជា៖ សត្វខ្សឹប អណ្ដើកហ្លួង ក្រពើភ្នំ និងកន្ធាយក្បាលកង្កែប។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថាឯកឧត្តមចង់ឲ្យមានការសិក្សាបន្ថែមទៀតទៅលើការបង្កាត់ពូជសត្វដែលកម្រៗដើម្បីបង្កើនចំនួនវិទ្យាសាស្រ្តនៃសត្វមក្រទាំងនោះនៅក្នុងជម្រកនៃប្រទេសកម្ពុជារបស់យើង ហើយសត្វទាំងនោះមានដូចជា៖ សត្វត្មាត សត្វក្រាល សត្វត្រយ៉ងចង្កំកស សត្វត្រយ៉ងយក្ស សត្វត្រដក់តូច ត្រដក់ធំ ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង