**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន៖ ការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ សំ​ដៅ​ពង្រឹងប្រសិទ្ធភាពនៃការ​គ្រប់​គ្រ​ង​​វិស័យល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា​យ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជា​ប្រធានគណៈកម្មការគ្រប់​គ្រ​ងល្បែ​ង​ពា​​ណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិ​ក្ខាសា​លាផ្ស​ព្វផ្សា​យច្បា​ប់​ស្តីពី​ការ​គ្រ​ប់គ្រងល្បែងពាណិជ្ជកម្ម និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូ​ន​អា​ជ្ញា​ធ​រ​សា​ធា​រ​ណៈ​ មា​ន​​សម​ត្ថកិច្ចនៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នៅស​ណ្ឋា​គា​រ​ឡឺ​រ៉ូ​យ៉ា​ល់ថ្ងៃ​ទី​៣​១​ខែឧ​ស​ភាឆ្នាំ២០២៣។

មានប្រសាសន៍បើកអង្គសិក្ខាសាលាឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យឧបនាយករដ្ឋមន្ត្រីមានប្រសា​សន៍អបអរសាទរ, កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និង សមិទ្ធ​ផ​លកា​រ​ងា​រ​ទាំងឡាយ ពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង ការ​ដា​ក់​ចេ​ញនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ សំដៅពង្រឹងប្រសិទ្ធភាពនៃការ​គ្រប់​គ្រ​ង​វិ​ស័​យ​ល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព និង ស្មារតីទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា តថភាពនៅក្នុងពិភពលោកបានបង្ហាញថា ល្បែ​ង​ពា​ណិជ្ជកម្ម ត្រូវបានដំណើរការនៅក្នុងតំបន់ និង ក្នុងប្រទេសជាច្រើន នៅលើពិភពលោក, ទាំ​ង​ក្នុងទម្រង់ផ្លូវការ និង ទម្រង់មិនផ្លូវការ ។ អាស្រ័យហេតុនេះ, រដ្ឋា​ភិបាល​នៃប​ណ្តាប្រ​ទេស​កា​ន់​តែច្រើនឡើង បានសម្រេចទទួលស្គាល់ជាផ្លូវការ នូវពាណិជ្ជកម្មលើវិស័យល្បែង ដោយ​ប​​ង្កើ​ត​ក្របខ័ណ្ឌគតិយុត្តច្បាស់លាស់ ដើម្បីដាក់វិស័យនេះឱ្យស្ថិតក្រោមដំបូលនៃច្បាប់ និង លិ​​ខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនេះ, ទីតាំងល្បែងពាណិជ្ជកម្ម ដែលរួម​បញ្ចូ​លទាំងទីតាំងបដិសណ្ឋារកិច្ច, ភោ​ជ​នី​យ​ដ្ឋា​ន​, ផ្សារទំនើប, សណ្ឋាគារ, មណ្ឌលកីឡា, មណ្ឌលកម្សាន្ត និង មណ្ឌលសន្និបាត ឬ ពិព័រណ៍, ហា​ងលក់ទំនិញរួចពន្ធ ។ល។ ត្រូវបានបង្កើតជាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ (Int​e​grated Resort) ដែលត្រូវបានទទួលស្គាល់ជាទូទៅ នៅលើពិភពលោកថា ជាប្រភព​ចំណូ​ល​ថ​​វិ​កាដ៏សំខាន់ និង ជាទីតាំងដែលបានផ្តល់ឱកាសការងារជាច្រើនប្រភេទ ដោយ​បា​ន​ចូ​ល​រួ​ម​ចំ​​ណែកដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ដោយឡែក, នៅក្នងព្រះរា​ជាណា​ចក្រ​ក​ម្ពុ​ជា​, ជាទិដ្ឋភាពគតិយុត្ត, ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ត្រូវបានអនុម័ត និង ប្រ​កា​ស​ដា​ក់​ឱ្យ​ប្រើប្រាស់នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩៩៦ ដោយបានបើកផ្លូវជូនរាជរដ្ឋាភិបាល ក្នុងកា​រ​ផ្ត​ល់​ការអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម នៅកម្ពុជា ដោយស្របច្បាប់។

ក្នុងការអនុវត្តជាក់ស្តែង នាពេលកន្លងមក មុនពេលច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បា​នចូលជាធរមាន កា​ល​ពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០, រាជរដ្ឋាភិបាល បា​ន​ចា​ប់​ផ្តើ​ម​រៀ​ប​ចំ​ជាបណ្តើរៗ នូវយ​ន្ដ​កា​រច្បាស់លាស់ សម្រាប់គ្រប់គ្រងវិស័យនេះ ដោយផ្អែកលើលិ​ខិត​ប​ទ​ដ្ឋា​នគ​តិ​យុ​ត្ត​សំ​ខា​ន់​ៗ​មួ​យ​ចំនួន រួមមាន៖ ច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង, សេចក្តីសម្រេច និ​ង​ សា​រាច​រណែ​នាំ​រ​ប​ស់​រាជរដ្ឋាភិបាល, ប្រកាសអន្តរក្រសួង និង សៀវភៅបន្ទុក ជាដើម ។

ជាមួយនឹងការរីកចម្រើននៃសកម្មភាពសង្គម-សេដ្ឋកិច្ច, រា​ជរដ្ឋា​ភិបាលបាន​ពិនិ​ត្យឃើ​ញនូ​វ​ភា​ព​​ចាំបាច់ ក្នុងការរៀបចំនូវបញ្ញត្តិកម្មលើវិស័យល្បែងពាណិជ្ជកម្ម ក្នុងគោលបំណង​ធានា​នូ​វប្រ​សិ​ទ្ធភាព នៃការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និង ល្បែងពាណិជ្ជកម្ម ដើ​ម្បី​រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច, លើកកម្ពស់វិស័យទេសចរណ៍, បង្កើតការងារ, កៀ​រ​គ​រ​ចំ​ណូ​ល, រក្សាសុវត្ថិភាព និង សន្តិសុខសង្គម តាមរយៈការកំណត់នូវដែនសមត្ថកិច្ច, វិធាន និង នី​តិ​វិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និង ល្បែងពាណិជ្ជកម្ម; កា​រ​កំ​ណ​ត់សិទ្ធិ និង កាតព្វកិច្ចរបស់រូបវន្តបុគ្គល និង នីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការ ដោយផ្ទាល់ ឬ កា​រចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម; ការកំណត់សិទ្ធិជាម្ចាស់ លើមណ្ឌល​ល្បែង​ពា​ណិ​ជ្ជ​ក​ម្ម​សមាហរ័ណ និង លើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម; និង ការបង្កើត​ស្ដង់ដា​មណ្ឌ​ល​ល្បែ​ង​ពា​ណិ​ជ្ជកម្មសមាហរ័ណ និង ល្បែងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រ កម្ពុជា ។

ក្នុងស្មារតីនេះ, សេ​ចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរៀបចំ ឡើង ក្រោ​មកិ​ច្ចស​ហ​កា​ររួមគ្នា រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ ដោយបាន​ចាយ​ពេល​អ​ស់​ប្រ​មាណជាង ៩ ឆ្នាំ និង ដោយឆ្លងកាត់ការពិនិត្យ និង ពិភាក្សាយ៉ាងល្អិតល្អន់ តា​ម​រ​យៈ​កិ​ច្ច​ប្រ​ជុំ​ជាច្រើន ក្នុងនោះ រួមមាន៖ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយ វិស័យឯកជន, កិច្ចប្រ​ជុំអ​ន្តរ​ក្រ​សួ​ង-ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ, កិច្ចពិភាក្សាជាមួយ ក្រុមប្រឹក្សាអ្នកច្បាប់, ក្រុ​ម​ប្រឹ​ក្សា​​​សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងយុត្តិធម៌, សរុ​បទាំ​ង​អ​​ស់មានចំនួន ៥៥ លើក។នៅក្នុងដំណើរការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, រា​ជរដ្ឋាភិបាលក៏បាន គិតគូរផងដែរ អំពីយន្តការសម្រាប់​ចូលរួម​ដោះស្រាយ​បញ្ហា ​ពាក់ព័ន្ធ​នឹ​ង​កា​រប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ។ ក្នុង​ស្មារតីនេះ, រាជរដ្ឋាភិបាល​បាន​រៀ​បចំនូវយន្តការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ, ទាំ​ង​​ទ្វេភាគី និង ពហុភាគី, ដើ​ម្បី​គ្រ​ប់​គ្រ​ង និង ​ដោះស្រា​យកង្វល់នានាពាក់​ព័ន្ធនឹ​ងវិស័យ​កា​ស៊ី​ណូ​ និង ល្បែងពាណិជ្ជកម្មផ្សេងៗ ។

​ជាលទ្ធផល, ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវ​បានរដ្ឋសភាអនុម័ត នាថ្ងៃទី ៥ ខែ​ តុលា ឆ្នាំ ២០២០ និង ត្រូវបាន​ប្រកាសឱ្យប្រើជាផ្លូវការ តា​ម​រយៈព្រះរាជក្រមលេខ ន​ស​/​រ​ក​ម​/១១២០/០៣១ ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។​ផ្អែ​ក​តា​មច្បា​ប់ស្ដីពីកា​រគ្រ​ប់គ្រ​ងល្បែ​ង​ពា​​ណិជ្ជកម្ម និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ, វិស័​យ​កា​ស៊ី​ណូ និង ល្បែ​ងពា​ណិជ្ជ​កម្ម​ដ​ទៃ​ទៀ​ត ត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង ប្រកប​ដោ​យ​ប្រ​សិ​ទ្ធ​ភា​ព​ និង ការទទួលខុសត្រូវខ្ពស់ ។ ជាមួយគ្នានេះដែរ, ដើម្បីធានានូវភាពច្បាស់លាស់, ត​ម្លា​ភា​ព​,​ ​សុចរិតភាព និង ​គណ​នេ​យ្យ​ភា​ព​​នៃ​ប្រតិបត្តិការនៅតាមមណ្ឌល ​ល្បែង​ពាណិជ្ជកម្ម, ច្បា​ប់​នេះ​ក៏បានកំណត់អំពី​ល​ក្ខ​ណៈ​ស​ម្ប​ត្តិរបស់បុគ្គលជាកម្មសិទ្ធិករ ឬ ប្រតិបត្តិករ ដោយ​ផ្ដោត​សំ​ខា​ន់លើធនធានហិរញ្ញវត្ថុ, ស​ម​ត្ថ​ភា​ព​ធុរកិច្ច, គុណវុឌ្ឍិរបស់អ្នកកាន់កាប់អាជ្ញាបណ្ណ, កា​រ​ព​ង្រឹ​ង​សមត្ថភាពស្ថាប័ន, ប្រភេទនៃ​អា​ជ្ញាបណ្ណ, ដែនកំណត់នៃការលេងល្បែង, ចំ​ណូ​ល​កា​ត​ព្វ​កិ​ច្ច​,​ វិធានការនៃការផ្សះផ្សា និង កា​រដោះស្រាយវិវាទ និង ការដាក់ទណ្ឌកម្ម ។ល។ ប​ន្ថែ​ម​លើ​នេះ​, ច្បា​ប់ស្ដី​ពីកា​រគ្រ​ប់គ្រ​ង​ល្បែ​ង​​ពា​ណិជ្ជកម្ម ក៏បាន​កំណត់ អំពីប្រភេទទីតាំង សម្រា​ប់ប្រ​ក​ប​​អាជី​វកម្មល្បែងពាណិជ្ជកម្ម ដោ​យ​ចែ​កចេញជាពីរប្រភេទ គឺ តំបន់អនុញ្ញាត និង តំ​បន់​ហា​ម​ឃា​ត់ ពីព្រោះ​រាជរដ្ឋា​ភិបា​លបា​ន​គិ​តគូរផងដែរ ​អំពី​​ផលប៉ះពាល់ជា​អវិជ្ជ​មា​ន​នៃ​ល្បែ​ង​ពា​ណិ​ជ្ជ​ក​ម្ម ទៅលើវប្បធម៌, ប្រពៃណី និ​ង សាសនា​ ។

ការអនុវត្តប្រកប​ដោយ​ប្រសិទ្ធភាពនូវច្បាប់នេះ នឹ​ងរឹតបន្តឹងការគ្រប់គ្រង​វិស័​យល្បែ​ង​ពាណិជ្ជកម្ម ឱ្យកាន់​តែរឹងមាំ និង ច្បាស់លាស់ ដែលនឹ​ង​ផ្ត​ល់​​ផល​ប្រយោ​ជ​ន៍​ជា​អ​តិ​ប​រ​មា ដល់សេដ្ឋកិច្ចជាតិ និង​ ប្រជាជនកម្ពុជា តាមរយៈ​ការប​ង្កើត​នូ​វ​​យន្តការ​ស្ថាប័នសមស្រប សំ​ដៅពង្រឹងសុវត្ថិភាព, សន្តិសុខ, របៀបរៀបរយ និង ​ស​ណ្តា​ប់​ធ្នា​ប់​សង្គម; បង្កើតការងារ; និ​ង​​លើកកម្ពស់វិស័យទេសចរណ៍ និង ​ការអភិវឌ្ឍ, ជាពិសេស នៅ​តា​ម​តំបន់ព្រំដែន និង តំ​ប​ន់​ជា​ប់​មាត់សមុទ្រ។

ជាមួយគ្នានេះ, ដើម្បីឆ្លើយតបនឹងស្ថានភាព​បច្ចុប្បន្ន នៃការកើនឡើងនូវ​ល្បែង​ស៊ីសង​ខុស​ច្បា​ប់ និង ដើម្បីលើក​ទឹកចិត្តវិស័យល្បែងពាណិជ្ជកម្មស្របច្បាប់, រាជរដ្ឋាភិបាលបា​ន​ប​ង្កើ​ត​ក្រុ​ម​កា​រងារ​បង្ក្រាបការលេងល្បែង​ស៊ីសង​ខុស​​ច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្តី-សម្រេច លេខ ៦​​២ សសរ ចុះថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២ ដែលដឹកនាំ​ដោយក្រសួងមហាផ្ទៃ និង មា​ន​កា​រ​ចូ​​លរួមពីគណៈកម្មការ​គ្រប់គ្រងល្បែង​ពាណិជ្ជកម្ម​កម្ពុជា ផងដែរ។ ក្រុមការងារនេះមានតួនាទី និ​ង ភារកិច្ចចម្បង ក្នុងការរៀបចំផែនការ, វិធាន និង គោលការណ៍​ណែនាំ ដើម្បី​ឱ្យ​អាជ្ញា​ធ​រ​មា​​​ន​​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ចូលរួមស្រាវជ្រាវ និង ចា​​​ត់វិធានការបង្រ្កាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ។ ​​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ច្បាប់ស្តីពីកា​រគ្រ​ប់​គ្រ​ង​ល្បែ​ង​ពា​​ណិជ្ជកម្ម បានចូលជាធរមាន ស្របពេលដែលប្រទេសជាតិ​យើង បាន​ជួប​ប្រឈម​​នឹ​ង​វិ​ប​ត្តិ​សុ​​ខភាពសាធារណៈជាសកល​ ដែលបង្កឡើងដោយ ការរីករាល​ដាលនៃជំងឺកូវីដ-១៩ ខ​​ណៈ​ដែ​​ល​រាជរដ្ឋាភិបាលមមាញឹក ក្នុងការប្រយុទ្ធ-ប្រឆាំង និង ​ដោះ​ស្រាយ​បញ្ហាសង្គម-សេ​ដ្ឋ​កិ​ច្ច​នា​​នា ដែលជាវិបាកនៃជំងឺកូវីដ-១៩ ។ ដូច្នេះ, រាជរដ្ឋាភិបាលមិនមានពេលគ្រប់គ្រាន់ដើម្បី​ផ្ស​ព្វ​ផ្សាយ​នូវ​ខ្លឹមសារ​នៃច្បាប់នេះ ឱ្យបាន​ទូ​លំ- ទូលាយ ​​ជូនដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និ​ង សាធារណជន ឱ្យបាន​យល់ដឹងស៊ីជម្រៅ នៅឡើយ ។

យ៉ាងណាមិញ, ក្នុ​ងរ​យៈពេ​លជា​ង​ពី​រឆ្នាំកន្លងទៅ, ទោះបីជាកម្ពុជាបានជួបប្រឈមនូវវិបត្តិសុខភាពធ្ងន់ធ្ងរជាសកលយ៉ាងណាក្តី, ក្រោ​មម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និង ការដឹកនាំដ៏ត្រឹមត្រូវ, ម៉ឺងម៉ាត់ និង ឈ្លាសវៃ ប្រកប​ដោ​យចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នា​យក​រ​ដ្ឋ​ម​ន្ត្រី​នៃ​​ព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ ក្នុង​សម​រ​ភូ​មិ​ប្រ​យុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ប្រការនេះ បានអនុញ្ញាតឱ្យកម្ពុជា បើកប្រទេស និង ស​ក​ម្ម​ភា​ព​សង្គម-សេដ្ឋកិច្ច ឡើងវិញ ឆាប់ជាងប្រទេសផ្សេងទៀតនៅក្នុងតំបន់ រួម​ទាំង​កា​រ​ចា​ត់​វិ​ធា​ន​កា​រនានា សំដៅជំរុញលើកកម្ពស់វិស័យទេសចរណ៍ និង ពង្រឹងការគ្រ​ប់គ្រងវិ​ស័យ​ល្បែង​ពា​ណិ​ជ្ជ​កម្ម ផងដែរ។ ក្នុងបរិការណ៍នេះ, សិក្ខាសាលានាព្រឹកនេះ នឹងផ្ដល់នូវពុទ្ធិ និង ​ព័ត៌មាន​​ស៊ីជម្រៅគ្រប់​ជ្រុ​ង​ជ្រោ​​យ អំពីច្បាប់ស្ដីពី​ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និង​ លិខិត​បទដ្ឋាន​គតិយុត្តពាក់ព័ន្ធ ស​ម្រា​​ប់​អាជ្ញាធរ​មាន​​​​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីជាមូលដ្ឋានគ្រឹះ ​ក្នុង​ការសហការ ជិតស្និទ្ធ រវា​ង គ.ល.ក.និង រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ លើការគ្រប់គ្រង​វិស័យ​ល្បែង​ពាណិជ្ជកម្ម ប្រ​ក​ប​ដោ​យប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង