ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងសួរសុខទុក្ខ និងយកព្រះអំណោយ និងកន្ត្រកផ្លែឈើ ជូនដល់សហជីវិនសិត ហេង ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន នៅស្រុកចំកាលើ

ភ្នំពេញ៖ ក្នុងព្រះហឬទ័យទុកដាក់ និងអាណិតអាសូរ ចំពោះកូនចៅ ជាថ្នាក់ដឹកនាំ នៅតាមមូលដ្ឋាន នៅរសៀលថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងគណៈប្រតិភូអមព្រះដំណើរបានយាង និងអញ្ជើញសួរសុខទុក្ខ និងយកព្រះអំណោយ និងកន្ត្រកផ្លែឈើ ជូនដល់ សហជីវិនសិត ហេង ប្រធានគណកម្មាធិការប្រតិបត្តិស្រុកចំការលើ ដែលបានកំពុងសម្រាកព្យាបាលនៅគេហដ្ឋានរបស់សហជីវិន នៅឃុំបុសខ្នុរ ស្រុកចំកាលើ ខេត្តកំពង់ចាម។
នាឱកាសនោះដែរ ព្រះអង្គក៏បានប្រទាននូវព្រះពរ ដល់សហជីវិន ដែលសម្រាកព្យបាល ឲ្យឆាប់បានជាសះស្បើយឡើងវិញ ដើម្បីបានចូលរួមក្នុងបេសកកម្មបម្រើគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ជាពិសេសដើម្បីបម្រើនូវប្រយោជន៍ប្រជារាស្រ្តនៅមូលដ្ឋានផ្ទាល់៕
