ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យស្តេចយាងទទួលព្រះរាជសវនការជាមួយ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា ក្នុងឱកាសគង់ប្រថាប់បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងទទួលព្រះរាជសវនការជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសគង់ប្រថាប់បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ៕
