**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រធានគណបក្សឯកភាពជាតិខ្មែរ សោកស្តាយកំហុសផ្នែកច្បាប់របស់គណបក្សភ្លើងទៀន ដែលមិនអាចចូលរួមបោះឆ្នោតបាន

ភ្នំពេញ៖ ប្រធានគណបក្សឯកភាពជាតិខ្មែរបានសម្តែងការសោកស្តាយចំពោះគណបក្សភ្លើងទៀនដែលបានធ្វើកំហុសផ្នែកច្បាប់ដែលជាហេតុ ធ្វើឲ្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោ តសម្រេចបដិសេធចោល ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខ ជនឈរឈ្មោះ សម្រាប់ការចូលរួមបោះឆ្នោតអាណត្តិទី៧នៃរដ្ឋសភា។ 

លោក អ៊ុន ជឹមប្រធានគណបក្សឯកភាពជាតិខ្មែរបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖«ទាក់ទងអវត្តមានគណបក្សភ្លើងទៀនពួកយើងខ្ញុំមានការសោកស្តាយ ដោយសារការទ្វេរប្រហែសការ ខ្វះចន្លោះ របស់គណបក្សភ្លើងទៀន ដែលធ្វើឲ្យ មានកំ ហុសផ្លូវច្បាប់ រហូតដល់គណៈកម្មាធិការជាតិសម្រេចលុបចោ លការស្នើសុំចុះបញ្ជី និង ចុះបេក្ខ ជនឈរបោះឆ្នោតជ្រើសរើងអ្នកតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភានេះ»។

លោកបន្តថាគណបក្សភ្លើងទៀនបានធ្វើការខ្វះការទាក់ទងជាមួយ គ.ជ.ប ពិសេសនោះ បានធ្វើឲ្យបាត់ឯកសារដើមនៃសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ។ 

លោកគូសបញ្ជាក់ថា៖«យើងខ្ញុំមានការសោកសា្តយ ពិសេសនោះកំហុសថ្នាក់ ដឹកនាំ គណបក្ស ភ្លើងទៀនតែម្តង»។ ជាមួយគ្នានោះដែរលោកក៏បានឲ្យដឹងថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតស្វែងរកសម្លេងឆ្នោតនៅពេលខាងមុខនេះគណបក្សរបស់លោកបានត្រៀមខ្លួនរួចជាសម្រេចក្នុងការឃោសនាបោះឆ្នោតនៅតាមបណ្តាឃុំ សង្កាត់ ស្រុក ខេត្តចំនួន៧ដែលខ្លួនបានដាក់បេក្ខជ នឈរឈ្មោះបោះឆ្នោត។

បើតាមប្រធានគណបក្សដដែលបានលើកឡើងថាយោងតាមទម្រង់បែបបទ១០០៨ ស្តីពីការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជន ឈរ ឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ដើម្បីទទួលបានសិទ្ធ ស្របច្បាប់ គ្រប់ គណបក្សនយោបាយនីមួយៗត្រូវបំពេញតាមលក្ខណ្ឌទាំង១០ ដែលគណៈក ម្មកា រជាតិរៀបចំការបោះឆ្នោតតម្រូវ។ ប៉ុន្តែ គណបក្សភ្លើងទៀនមិនបានបំពេញ តាមលក្ខ័ណ្ឌ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតនោះឡើយ។ គណបក្សឯកភាពជាតិខ្មែរសូមប្រកាសគាំទ្រទាំងស្រុងនូវសេចក្ដីសម្រេចរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលបដិសេធចោលនូវការចុះបញ្ជីរបស់គណបក្សភ្លើងទៀន។  គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា គ្រប់គណបក្សនយោបាយទាំងអស់ មិនថា បក្សតូច ឬ បក្សធំត្រូវគោរពតាម គោលការច្បាប់របស់គណៈកម្ម ការជាតិរៀប ចំការបោះ ឆ្នោត។ ប៉ុន្តែផ្ទុយមកវិញ គណបក្សភ្លើងទៀនមិនគោរពតាមតម្រូវការ របស់គណៈក ម្មការរៀប ចំការបោះឆ្នោត ហើយថែមទាំងចេញលិខិតប្រមូលផ្តុំសកម្មជន និង ថ្នាក់ដឹកនាំគណ បក្សគ្រប់ ខេត្តក្រុង ដើម្បីត្រៀមតវ៉ា និងបង្កបញ្ហាលើបញ្ហា។

ប្រភពបញ្ជាក់ថា៖«មូលហេតុនេះហើយ គណបក្សឯកភាពជាតិខ្មែរសូមគាំទ្រទាំងស្រុង នូវការសម្រេចចិត្តរបស់គណៈកម្មការជាតិរៀបចំការ បោះឆ្នោត។ និង សូមថ្កោលទោសថ្នាក់ ដឹកនាំគណបក្សភ្លើងទៀនដែលមិនគោរពច្បាប់ ហើយបានត្រៀមយកសកម្មកជន និង អ្នក គាំទ្រមកប្រឈមជាមួយផ្លូវច្បាប់ និង ប្រឈមជាមួយនឹងអាជ្ញាធរដដែលជាដដែល»។

សូមជម្រាបថាគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញាបានបដិសេធគណបក្សភ្លើងទៀនក្នុងការ ចូលរួមបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាដោយសារតែគណបក្សនេះមិនគោរពតាមច្បាប់។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះបានបញ្ជាក់ករណី គណ បក្សភ្លើងទៀននេះមានថ្នាក់ដឹកនាំគណបក្សពិសេសអ្នកនៅក្រៅមានបំណងមិនចង់ឲ្យគណ បក្សនេះចូលរួមបោះឆ្នោតព្រោះខ្លាចចាញ់ឆ្នោត។ ជាងនេះដើម្បីឲ្យបរទេសដែលគាំទ្រគណប ក្សនេះដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជាតែម្តង៕

អត្ថបទដែលជាប់ទាក់ទង