**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំង អតីតយុទ្ធជន និងនិវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន១ ៤១៧នាក់ ក្នុងស្រុកពោធិ៍រៀង

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំង អតីតយុទ្ធជន និងនិវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន១ ៤១៧នាក់ ក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណនិងកោតសរសើរចំពោះរដ្ឋបាលស្រុកពោធិ៍រៀង មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៦ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣នេះ។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍អំពីគុណបំណាច់នៃការរួមចំណែកដ៏ធំធេងរបស់និវត្តជន និងយោធិនទាំងអស់ក្នុងស្រុកពោធិ៍រៀង ដែលបានតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិនដើម្បីបុព្វហេតុសន្តិភាព ការបង្រួបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។

ឯកឧត្តម ស សុខា ក៏បានបញ្ជាក់ជូនអង្គពិធីក្នុងស្រុកពោធិ៍រៀង អំពីសភាពការណ៍សាកលដែលមានការប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជាជំងឺឆ្លងកូវីដ-១៩ដែលនៅតែមិនទាន់បញ្ចប់ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ វិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ និងបទល្មើសមិនប្រពៃណីជាអន្តរជាតិផ្សេងៗទៀត។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថាសម្រាប់កម្ពុជាទន្ទឹមនឹងការប្រឈមបញ្ហាសាកលនេះដូចបានបញ្ជាក់មកនេះ ក្រុមប្រឆាំងជ្រុលនិយម ក៏នៅតែមិនបោះបង់ផែនការបំផ្លាញសុខសន្តិភាព និងស្ថេរភាពសង្គមនោះដែរ។

ភ្ជាប់នឹងការប្រឈមដូចនេះ ឯកឧត្តម ស សុខា បានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីតម្លៃនៃសុខសន្តិភាព ដោយបានផ្ដល់និយមន័យប្រៀបធៀបថាកន្លងមក មានសាធារណៈមតិខ្លះបានចោទជាសំណួរថាហេតុអ្វីបានជាកម្ពុជាត្រូវនិយាយអរគុណសន្តិភាព និងការពារសន្តិភាពម្ដងហើយម្ដងទៀត។ ត្រង់ចំណុចនេះ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថាសន្តិភាព ប្រៀបបាននឹងខ្យល់ដង្ហើមមនុស្សនិងសត្វ ពោលគឺប្រសិនបើនៅតែមានខ្យល់ដកដង្ហើមជាធម្មតា មនុស្សស្ទើតែមិនបាននឹកឃើញពីតម្លៃនៃខ្យល់នោះឡើយ ប៉ុន្តែទាល់តែស្ថិតក្នុងស្ថានភាពខ្វះខ្យល់ដង្ហើមដកទើបគ្រប់គ្នាប្រឹងត្រដខ្យល់ពិបាកក្នុងខ្លួន និងប្រឹងស្វែងរកខ្សល់ដើម្បីដកដង្ហើម។

ផ្អែកលើមូលដ្ឋាននៃការរក្សាបានសុខសន្តិភាពដែលជាកត្តាគន្លឹះធំបំផុតនេះ ឯកឧត្តម ស សុខា ក៏បានបន្តមានប្រសាសន៍គូសបញ្ជាក់ជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។ពីវេទិកាអធិបតីនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ ក្នុងចំណោមទិសដៅការងារសំខាន់ៗ ឯកឧត្តម បានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។

ជាចុងបញ្ចប់នៃពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំង អតីតយុទ្ធជន និងវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន១ ៤១៧នាក់ ក្នុងស្រុកពោធិ៍រៀង ឯកឧត្តម ស សុខា ក៏បានផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង