លោកជំទាវ ឃួន សុដារី អញ្ជើញសំណេះសំណាលជាមួយបណ្តាញស្រ្តីថ្នាក់ស្រុក ឃុំ សកម្មជននារីភូមិ និងស្រ្តីបំរើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងស្រុកលើកដែក

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបណ្តាញស្រ្តីថ្នាក់ស្រុក ឃុំ សកម្មជននារីភូមិ និងស្រ្តីបំរើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងស្រុកលើកដែក នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ៕
