សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំចំណាយកម្លាំងចុះជួបកម្មករ និយោជិត មិនអត់ប្រយោជន៍នោះទេ

ភ្នំពេញ៖ ក្នុងឱកាសបន្ដអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្ដេចចំណាយកម្លាំងចុះជួបកម្មករ និយោជិត មិនអត់ប្រយោជន៍នោះទេ ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួងការងារ និងថៅកែរោងចក្រ ប្រឹងប្រែងអនុវត្តន៍ឱ្យបាននូវ គោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញ ជាប្រយោជន៍សម្រាប់កម្មករ និយោជិត ៕
