ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ឯកអគ្គរដ្ឋទូតប្រទេសរវ៉ាន់ ប្រចាំកម្ពុជា ចូលថ្វាយបង្គំគាល់ ដើម្បីថ្វាយបង្គំលាក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការទូត

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នាវេលាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលថ្វាយបង្គំគាល់ ដើម្បីថ្វាយបង្គំលាក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា នៅព្រះមហាប្រាសាទខេមរិន្ទ ៕
