**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្ដេចក្រឡាហោម ស ខេង ជឿជាក់ថា អង្គការយូនីសេហ្វ នឹងបន្ដគាំទ្រដល់កិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យលោក Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៤ ឧសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងដោយសង្ឃឹមជឿជាក់ថា អង្គការយូនីសេហ្វ នឹងបន្ដគាំទ្រដល់កិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បន្ដទៅមុខទៀត ដោយផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយនឹងគោលនយោបាយ ក៏ដូចជា ផែនការយុទ្ធសាស្ដ្រ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងជំនួបនោះសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ចំពោះ លោក Will Parks ដែលត្រូវបានចាត់តាំងជានាយកអង្គការយូនីសេហ្វ (UNICEF)ថ្មីប្រចាំនៅកម្ពុជា។ សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណដល់អង្គការយូនីសេហ្វដែលបានជួយគាំទ្រដល់កម្ពុជា ជាយូរឆ្នាំកន្លងមក ជាពិសេសចាប់តាំងពីការដួលរំលំ នៃរបបខ្មែរក្រហម ឆ្នាំ១៩៧៩រហូតមក។

សម្ដេច ក៏សូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះអង្គការយូនីសេហ្វ ដែលបានចូលរួមគាំទ្រតាមរយៈជំនួយ និងកម្មវិធីផ្សេងៗជាមួយនឹងក្រសួងមហាផ្ទៃ ជាពិសេសពាក់ព័ន្ធការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលផ្ដោតទៅលើការលើកកម្ពស់នូវតួនាទីរបស់ស្ដ្រី និងការចូលរួមគាំពារដល់កុមារ ដែលកិច្ចការនេះក៏ជាផ្នែកមួយនៅក្នុងក្របខណ្ឌ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។

សម្ដេចក្រឡាហោម ក៏មានសង្ឃឹមជឿជាក់ថា អង្គការយូនីសេហ្វ នឹងបន្ដគាំទ្រដល់កិច្ចការងារនេះបន្ដទៅមុខទៀត ដោយផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយនឹងគោលនយោបាយ ក៏ដូចជា ផែនការយុទ្ធសាស្ដ្រ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ សម្ដេច ក៏បានជម្រាបជូន លោកនាយកអង្គការយូនីសេហ្វ ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាកិច្ចការងារអាទិភាព ហើយក៏ជាការងារមួយដ៏មានសារៈសំខាន់ នៅក្នុងប្រវត្តិសាស្ដ្រ នៃការរៀបចំរដ្ឋបាលរបស់កម្ពុជាផងដែរ គឺមិនដែលមាននោះទេ ក្នុងប្រវត្តិសាស្ដ្ររបស់កម្ពុជា គិតមកដល់ពេលនេះ។

សម្ដេចក្រឡាហោម បន្ដថា ចាប់ពីឆ្នាំ២០២៤ តទៅ រាជរដ្ឋាភិបាល នឹងដំណើរការការងារផ្ទេរការគ្រប់គ្រង វិស័យអប់រំកម្រិតបឋមសិក្សា មតេយ្យសិក្សា ការអប់រំកុមារតូច ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានពេញលេញបន្ទាប់ពីបានអនុវត្តនូវគម្រោងសាកល្បងមួយរយៈពេលកន្លងមក ក្នុងខេត្តបាត់ដំបង។

ជាការឆ្លើយតប លោក នាយកអង្គការយូនីសេហ្វ សូមថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង ចំពោះការផ្ដល់ព័ត៌មានបច្ចុប្បន្នភាពអំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ លោក ក៏បានកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏សូមទទួលយកសំណូមពររបស់ សម្ដេចក្រឡាហោម ក្នុងការបន្ដជួយគាំទ្រដល់កិច្ចការងារពាក់ព័ន្ធក្នុងការលើកកម្ពស់ស្ដ្រី និងការគាំពារដល់កុមារ នៅថ្នាក់ក្រោមជាតិ ដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក នាយកអង្គការយូនីសេហ្វ ក៏បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង អំពីផែនការសកម្មភាពរបស់អង្គការយូនីសេហ្វរយៈពេល ៤ឆ្នាំ (២០២៤ ដល់២០២៨) ដោយក្នុងនោះលោក ក៏បានជម្រាបជូនដែរថា នៅក្នុងក្របខណ្ឌនៃផែនការក្នុងរយៈពេល ៤ឆ្នាំនេះ គឺលោកមានគំនិតផ្ដួតផ្ដើម ក៏ដូចជាយោបល់មួយចំនួន ក្នុងការផ្ដល់កិច្ចសហការ ដើម្បីរួមចំណែកក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា មានដូចជា ៖ គំនិតផ្តួចផ្ដើម ក៏ដូចជា យោបល់ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជននៅតាមមូលដ្ឋាន នៅក្នុងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន មួយទៀតនោះ គឺផ្ដោតទៅលើការគាំទ្រទៅលើខេត្តគោលដៅមួយចំនួន ដើម្បីអនុវត្តសកម្មភាពជាក់ស្ដែងណាមួយដើម្បីទទួលបានលទ្ធផល និងប្រសិទ្ធភាព ជាពិសេសទៀតនោះ គឺពាក់ព័ន្ធការផ្ដល់សេវាសង្គម ដែលផ្ដោតទៅលើស្ដ្រី និងកុមារ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណចំពោះព័ត៌មានអំពីផែនការរយៈពេល ៤ឆ្នាំ របស់អង្គការយូនីសេហ្វ នៅកម្ពុជា ហើយក៏សូមថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកនាយកអង្គការយូនីសេហ្វ នូវគំនិតផ្ដួតផ្ដើម ក៏ដូចជា មតិយោបល់ផ្សេងៗ តាមរយៈការអនុវត្តផែនការ ៤ឆ្នាំនេះ។ សម្ដេច បានជម្រាបជូនថា សម្តេច ពិតជាគាំទ្រទាំងស្រុងទៅលើអ្វីដែរ លោក បានលើកឡើង ហើយ សម្ដេច ក៏សូមស្នើមន្ដ្រីជំនាញរបស់អង្គការយូនីសេហ្វ សហការជាមួយនឹងអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)របស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើកិច្ចការងារនេះជាមួយគ្នាដោយ សម្ដេច បានចាត់ទុកថា កម្មវិធីរយៈពេល ៤ឆ្នាំ របស់អង្គការយូនីសេហ្វ ក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាប់ពីឆ្នាំ២០២៤ តទៅ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមផ្ទេរមុខងារលើវិស័យអប់រំ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង