**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន

ផ្សិតប៉ក់ អាចលក់បានចន្លោះពី ៣ ម៉ឺនទៅ ៤ ម៉ឺនរៀលក្នុងមួយគីឡូក្រាម

ភ្នំពេញ៖ រដូវផ្សិតប៉ក់ក្នុងតំបន់ការពារធម្មជាតិ ប្រជាសហគមន៍ទទួលបានចំណូលពីការការពារនិងអភិរក្សព្រៃឈើដោយប្រមូលបានអនុផលព្រៃឈើដែលជាចំណូលបន្ថែមសម្រាប់ពួកគាត់។

រក្សាឈើឈរដើម្បីរកចំណូលសេដ្ឋកិច្ចសម្រាប់ជាតិនិងសហគមន៍តាមរយៈការលក់ឥណទានកាបូន, ទេសចរណ៍ធម្មជាតិ និងការប្រមូលអនុផលព្រៃឈើតាមរដូវកាល។

នៅអំឡុងខែឧសភានេះគឺជារដូវកាលនៃការប្រមូលផ្សិតប៉ក់ក្នុងតំបន់ការពារធម្មជាតិ! ផ្សិតប៉ក់ ផ្សិតផក់ ឬផ្សិតផូងផាំង មួយឆ្នាំដុះតែម្តងគត់ ហើយដុះនៅតាមតំបន់ភ្នំ និងតំបន់ខ្ពង់រាប និងកើតចេញពីដីល្បាយខ្សាច់ ផេះផង់នៃភ្លើងឆេះព្រៃកន្លងមកនិងក្រោយការស្រោចស្រពដោយដំណក់ទឹកភ្លៀង។

ផ្សិតប្រភេទនេះ គឺវាខុសពីផ្សិតធម្មតាដោយវាដុះនៅក្នុងដី និងមានរាងមូលដូចពងក្រួចហើយគេអាចសម្គាល់រកវាបានដោយឃើញមានដីពើងប្រះឡើងលើនៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក។

ផ្សិតប៉ក់នេះចាប់ផ្តើមដុះក្នុងអំឡុងខែមេសានិងឧសភា ដោយវាចាប់ផ្តើមដុះនៅម្តុំដីដែលមានសភាពសើមៗ ជាប់រហូត និងដុះដោយផ្តុំគ្នា ភាគច្រើននៅម្តុំគុម្ពស្មៅនៅម្តុំស្លឹកឈើជ្រុះស្ងួតៗ។ ផ្សិតប៉ក់នេះមានរសជាតិឆ្ងាញ់ចម្លែកខុសពីផ្សិតដទៃទៀត។

ក្នុងមួយឆ្នាំៗ ផ្សិតប៉ក់ជាច្រើនតោនត្រូវបានប្រមូលផល និងអាចលក់បានចន្លោះពី ៣ ម៉ឺនទៅ ៤ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយបានផ្តល់ចំណូលបន្ថែមដល់ប្រជាសហគមន៍។ ផ្សិតប៉ក់អាចយកទៅកែច្នៃចេញជាមុខម្ហូបផ្សេងៗដូចជា ស្ងោ ឆា ខ និងស្លរ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង