ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនលោកតា លោកយាយ មានជំងឺភ្នែកឡើងបាយ
ភ្នំពេញ៖ លោកតា និងលោកយាយ មកពីសហគមន៍ក្រីក្រក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានមកវះកាត់ភ្នែកឡើង បាយនៅមន្ទីរពេទ្យព្រះអង្គឌួង ដោយក្រុមគ្រូពេទ្យ TYDA បានដោយជោគជ័យ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។