សម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខ ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ ដែលកំពុងសម្រាកព្យាបាលជំងឺ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នារសៀលថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក៏បានសួរសុខទុក្ខ និងសំណេះសំណាលពីស្ថានភាពជំងឺជាមួយ ឯកឧត្តម អ៊ុក គឹមលេខ និងក្រុមគ្រួសារដែលកំពុងមើលថែផ្ទាល់។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំ ក៏ដូចជាលើទឹកចិត្តចំពោះ ឯកឧត្តម អ៊ុក គឹមលេខ ផ្ទាល់ និងក្រុមគ្រួសារសូមឱ្យព្យាយាមក្នុងការមើលថែ ព្យាបាលជំងឺ និងទទួលទានថ្នាំតាមវេជ្ជបញ្ជា ដើម្បីឱ្យបានឆាប់ជាសះស្បឺយ៕