**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

សម្តេចតេជោ បញ្ជាក់ពីថវិកា និងដើមចមនាំឱ្យមានការកសាងអគារព្យាបាល «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីថវិកា និងដើមចមដែលនាំឱ្យមានការកសាងអគារព្យាបាល «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមជាមួយសម្តេច ផ្តល់ថវិកាផ្ទាល់ខ្លួនសម្រាប់សាងសង់អគារព្យាបាលនេះឡើង។

ក្នុងឱកាសអញ្ជើញសម្ពោធអគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ នាថ្ងៃទី២៣ ខែឧសភា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ហើយខ្ញុំក៏អរគុណចំពោះសប្បុរសជននានាដែលបានគាំទ្រសម្រាប់ការអំពាវនាវរបស់ខ្ញុំ ក៏ដូចជាជូនចំពោះឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានយល់ព្រមតាមសំណើររបស់ខ្ញុំជាមួយការទម្លាក់ថវិកា ៣០លានដុល្លារ សម្រាប់មកកាន់ទីនេះ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកសាងអគារព្យាបាល «អគារតេជោអភិវឌ្ឍន៍» នេះឡើងពិតជាមានទំនាក់ទំនងជាមួយសម្តេច នៅពេលនោះម្តាយក្មេករបស់សម្តេចត្រូវបានបញ្ជូនមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដែលធ្វើឱ្យខកខានមិនបានចេញទៅចូលរួមប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលដែលសម្តេចនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីតាមដានជំងឺរបស់ម្តាយក្មេក សម្តេចក៏បានឃើញនូវអគារដែលកំពុងសាងសង់ សម្តេចក៏បានសួរនាំទៅប្រធានមន្ទីរពេទ្យកាល់ម៉ែត ពីគម្រោងសាសង់អគារនេះមានរយៈពេលប៉ុន្មានឆ្នាំទើបរួចរាល់ ពេលនេះសម្តេចបានទទួលចម្លើយថាប្រហែល១០ឆ្នាំ ព្រោះត្រូវការថវិកាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានបានគូសបញ្ជាក់ថា «អ៊ឹចឹងទេ បើពឹងពាក់ទៅលើសមត្តភាពធនធានរបស់មន្ទីរពេទ្យកាល់ម៉ែត ពិតជាមិនអាចទៅរួចទេ ស្ថានភាពមន្ទីរពេទ្យកាល់ម៉ែត របស់យើង គឺជាមន្ទីរពេទ្យដែលចាត់ទុកថាជាមន្ទីរពេទ្យពហុបច្ចេកទេសនៅទីនេះ ប៉ុន្តែ មន្ទីរពេទ្យរបស់យើងមិនមានសមត្ថភាពគ្រប់គ្រាន់ ធនធានមនុស្សមាន ប៉ុន្តែ ខ្វះសម្ភារបច្ចេកទេស ខ្វះកន្លែងព្យាបាល ដូច្នេះ ហើយខ្ញុំក៏ចាប់ផ្តើមធ្វើការដំបូងទូរស័ព្ទទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដើម្បីសួរបញ្ជាក់ពីស្ថានភាពថវិកា ក្រោយពិភាក្សាហើយក៏បានទម្លាក់ថវិកា ៣០លានដុល្លារ ចូលមកកាន់ទីនេះ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បន្ទាប់ពីទម្លាក់ថវិកាចំនួន ៣០លានដុល្លារ សម្រាប់កសាងអគារព្យាបាល «តេជោអភិវឌ្ឍន៍» នេះ សម្តេចបានធ្វើចលនាបរិច្ចាគថវិកា ដើម្បីជីវិតមនុស្ស ហើយមានសប្បុរសជនមួយចំនួនក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមរយៈគណបក្សប្រជាជនកម្ពុជា ចំនួន ៣០លានដុល្លារ ដែលធ្វើឱ្យថវិកាកើនឡើងចំនួន៦០លានដុល្លារ បូករួមទាំងថវិការបស់រដ្ឋាភិបាលចំនួន ៣០លានដុល្លារ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន​ សែន បានបន្តថា បន្ទាប់ពីមានថវិកាចំនួន៦០លានដុល្លារ ហើយសម្តេចក៏បានធ្វើការអំពាវនាវតាម Facebook ក៏មានសប្បុរសជននានាបាននាំគ្នាបរិច្ចាគថវិកាជាបន្តបន្ទាប់សម្រាប់ចូលរួមដំណើរការកសាងអគារព្យាបាល «តេជោអភិវឌ្ឍន៍»នេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា មានសប្បុរសជនពីរនាក់ ប្រកាសចូលលុយជួយសាងសង់អគារព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែអត់ទាន់ឱ្យលុយ។ សម្បុរសជនម្នាក់ប្រកាសបរិច្ចាគចំនួន ២លានដុល្លារ និងម្នាក់ទៀត ប្រកាសបរិច្ចាគ ២០ម៉ឺនដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ថវិកាបានពីសប្បុរសជនសម្រាប់សាងសង់អគារព្យាបាលនៅពេទ្យកាល់ម៉ែត មានចំនួនសរុប ២២៣នាក់ ស្មើនឹង ៧២លានដុល្លារ។ ថវិកាទទួលបានសម្រាប់កសាងអគារព្យាបាល និងបំពាក់បរិក្ខា​នៅពេទ្យកាល់ម៉ែតសរុប ១០២លាន ៨សែនដុល្លារ និង២៨១លានរៀល។

ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល កម្ពុជា «អគារតេជោអភិវឌ្ឍន៍» ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់នូវសេវាពហុឯកទេសប្រកប ទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្របតាមការវិវត្តរបស់សកលលោកនាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា។
«អគារតេជោអភិវឌ្ឍន៍» នេះ អាចផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥០,០០០នាក់ក្នុងមួយឆ្នាំ។ លើសពីនេះអគារតេជោអភិវឌ្ឍន៍នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់និស្សិតសម្រាប់ ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រតាមប្រព័ន្ធឌីជីថលដ៏ទំនើបឈានមុខក្នុងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង