**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា

ឯកឧត្តម នេត្រ ភក្ត្រា៖ ពលរដ្ឋខ្មែរថ្លែងអំណរគុណសម្តេចតេជោ និងថ្នាក់ដឹកនាំបក្សប្រជាជន ដែលជួយសង្គ្រោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម នាំយកសុខសន្តិភាព យុត្តិធម៌ និងការអភិវឌ្ឍសម្រាប់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត បានថ្លែងថា ពលរដ្ឋខ្មែរសូមគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានជួយសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម នាំយកសុខសន្តិភាព នាំយកយុត្តិធម៌ និងការអភិវឌ្ឍសម្រាប់កម្ពុជា ។

ក្នុងឱកាសនៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដោយមានការអញ្ជើញចូលរួមពីលោក​ អ៉ឹង ឆាយ អភិបាលរងខេត្តកំពត លោក លោកស្រីថ្នាក់ដឹកនាំក្រុងបូកគោ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបជាង ៤០០ នាក់ក្នុងបរិវេណវត្តដួងកែវ ហៅវត្តរកា ក្រុងបូកគោ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា «៤៤ ឆ្នាំក្រោយរបបខ្មែរក្រហមដួលរំលំ ប្រជាពលរដ្ឋខ្មែរនៅតែចងចាំជានិច្ចនូវអំពើសាហាវឃោរឃៅយង់ឃ្នងដែលខ្មែរក្រហមបានប្រព្រឹត្តមកលើជាតិនិងប្រជាជនកម្ពុជា, ការកាប់សម្លាប់, ការជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះសម្បែង, ការបង្ខំឱ្យធ្វើការងារយ៉ាងទម្ងន់រួមនឹងអំពើអមនុស្សធម៌ផ្សេងៗទៀត។ ការចងចាំនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យរបបសាហាវឃោរឃៅនេះកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា។ កម្ពុជាដែលបច្ចុប្បន្ននេះរស់និងរីកចម្រើនក្រោមដំបូលសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី»។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាទិវាជាតិនៃការចងចាំគឺជាបុណ្យជាតិត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំឭកនិងចងចាំជានិច្ចនូវអំពើឃោរឃៅព្រៃផ្សៃរបស់ខ្មែរក្រហមមកលើប្រជាពលរដ្ឋកម្ពុជា, ដើម្បីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម, ដើម្បីស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតក្តី, ដើម្បីប៉ះប៉ូវដល់ការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ ទិវាជាតិនៃការចងចាំបានចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យកើតមានឡើងសាជាថ្មីនូវរបបខ្មែរក្រហម។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា៖«យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន លះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិនិងមាតុភូមិកម្ពុជា សង្គ្រោះជាតិនិងប្រជាជន នាំយកសុខសន្តិភាពពេញលេញជូនជាតិ និងបានផ្តួចផ្តើមគំនិតក្នុងការបង្កើតតុលាការដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហមនិងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នាំយកយុត្តិធម៌និងការពិតជូនជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលកំពុងរស់រានមានជីវិត ក៏ដូចជាការពង្រឹងនិងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិការផ្សះផ្សាជាតិនិងការអភិវឌ្ឍសង្គមកម្ពុជាឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង»។

ឯកឧត្តមបានគូសបញ្ជាក់ថាប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជាចងចាំថា ជាតិនិងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះពីរណ្តៅមរណៈរបស់ខ្មែរក្រហមដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលយកជីវិតធ្វើជាដើមទុន ហើយចងចាំថារបបខ្មែរក្រហមត្រូវបានបញ្ចប់ទាំងស្រុងទាំងផ្នែកយោធានយោបាយដោយនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមនាំយកសន្តិភាពពេញលេញ និងនាំយកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានថ្លែងថា ប្រជាពលរដ្ឋខ្មែរគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត និងប្តេជ្ញាការពារឱ្យបានសុខសន្តិភាពដែលកម្ពុជារកបានដោយលំបាកនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត» ៕

អត្ថបទដែលជាប់ទាក់ទង