**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ឯកឧត្តម វេង សាខុន៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ បានប្រែក្លាយពីប្រទេសដែលមានភ្លើងសង្គ្រាម មកជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាព សេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីប្រារព្ធពិធីជាតិចងចាំ ២០ ឧសភា និងសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្ស និងសមាជិកបក្សឃុំកោះរកាចំនួន ១,៥០០នាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ លោក លោកស្រីជាអនុប្រធាន និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានភូមិ និងឃុំផងដែរ។

មានមតិសំណេះសំណាលទៅកាន់ប្រជាជន ឯកឧត្តម វេង សាខុន បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

ឯកឧត្តម វេង សាខុន ក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀម និងទូទាំងប្រទេស ដែលកំពុងរស់នៅក្នុងស្ថានភាពសប្បាយរីករាយ មានភាពកក់ក្តៅ ជួបជុំបងប្អូនគ្រួសារក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពសង្គម ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានបន្ថែមថា ថ្ងៃទី២០ ឧសភា នេះគឺជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ និងការរម្លឹកដល់វិញ្ញាណក្ខន្ធដល់ប្រជាជនយើងជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩)។ ដោយសារការហ៊ានលះបង់អាយុជីវិតពីសំណាក់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ដើម្បីជាថ្នូរដោះដូរមកវិញនូវសុខសន្តិភាព សេរីភាព និងអាយុជីវិតរបស់ប្រជាជនយើង សម្តេចតេជោបានផ្តួលរំលំរបបដ៏ឃោរឃៅបំផុតនេះយ៉ាងជោគជ័យ។ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ បានប្រែក្លាយប្រទេសយើងពីប្រទេសដែលមានភ្លើងសង្គ្រាម ការកាប់សម្លាប់ដោយមិនញញើតដៃ ការបំផ្លិចបំផ្លាញ ការជម្លៀសប្រជាជនចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុ គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានថ្នាំសង្កូវព្យាបាល ជារួមគ្មានសិទ្ធិរស់រានមានជីវិតនោះ មកជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាព សេដ្ឋកិច្ច និងសង្គម សុវត្ថិភាពស្បៀងអាហារជូនប្រជាជនយើង ការអភិវឌ្ឍលើគ្រប់វិស័យ និងកសាងហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរដូចជាផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន កំពង់ផែទឹកជ្រៅ ព្រែកជីកតភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ ព្រលានយន្តហោះអន្តរជាតិ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារជាដើម។

ឯកឧត្តមបានបន្ត​ទៀតថា មិនត្រឹមតែមានការអភិវឌ្ឍក្នុងប្រទេសនោះទេ គឺសម្តេចបានធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាមានភាពល្បីល្បាញ និងទទួលបានការកោតសរសើរទាំងក្នុងថ្នាក់តំបន់ និងលើពិភពលោក តាមរយៈភាពជាថ្នាក់ដឹកនាំក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងជាពិសេសព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ និងជោគជ័យបំផុតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅនេះ។

ការគាំទ្រដល់កិច្ចគាំពារសង្គម ក៏ជាការងារសំខាន់ដែលសម្តេចបានដឹកនាំយ៉ាងមុតស្រួចផងដែរ ដូចជាការជួយឧបត្ថម្ភគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ការឧបត្ថម្ភគាំទ្រដល់ស្ត្រីមានផ្ទៃពោះ ការជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករ យើងជាង ១,៥លាននាក់ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងការងារក្នុងវិស័យឧស្សហកម្ម ដោយផ្តល់កន្លែងស្នាក់នៅ និងហូបចុកសមរម្យ។ លើសពីនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោផងដែរ។ ទាំងអស់នេះ សរបញ្ចាក់ថា មានតែការបោះឆ្នោតជូនសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជានោះទេ ទើបអាចបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមទូទាំងប្រទេសបានគង់វង្ស និងបន្តការអភិវឌ្ឍឥតឈប់ឈរបន្ថែមទៀត។ ហេតុនេះ ឯកឧត្តមបានអំពាវនាវដល់សមាជិក និងប្រជាជនទូទាំងស្រុកកំពង់សៀម ត្រូវគាំទ្រសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

មុននឹងបញ្ចប់ ឯកឧត្តមក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀមទាំងអស់ ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ លោក លោកស្រីជាសមាជិកបក្សទាំងអស់ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ខិតខំប្រឹងប្រែងបំរើគណបក្ស និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន ពិសេសជួយសម្រួល និងដោះស្រាលបញ្ហា ក្តីបារម្ភ និងទុក្ខលំបាករបស់ប្រជាជនយើងក្នុងស្រុកកំពង់សៀម។ដើម្បីចូលរួមដល់ការអភិវឌ្ឍនៅមូលដ្ឋាន ឯកឧត្តម និងក្រុមការងារបានឧបត្ថម្ភថវិកាមួយចំនួនដល់គណបក្សមូលដ្ឋានឃុំកោះរកា កងកម្លាំងសមត្ថកិច្ច សមាជិកបក្សដែលបានចូលរួមពិធីនាព្រឹកនេះ និងឯកសណ្ឋានប្រជាការពារចំនួន ៥០ឈុតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង